ប្រកាសបិទបញ្ចប់ការប្រកួតប្រជែងចម្រៀងជាពួកអន្តរជាតិលើកទី១ឆ្នាំ ២០២៤ កម្ពុជាធ្វើម្ចាស់ផ្ទះ ទទួលជោគជ័យ និងសាមគ្គីភាព

2024/06/02 06:28:31 pm        269

ភ្នំពេញ៖ ប្រកាសបិទបញ្ចប់ការប្រកួតប្រជែងចម្រៀងជាពួកអន្តរជាតិលើកទី១ ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជាធ្វើម្ចាស់ផ្ទះ ទទួលជោគជ័យយ៉ាងត្រចះត្រចង់ និងសាមគ្គីភាព, នាល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ក្នុងពិធីប្រកាសបិទនេះ លោក Jacques GUICHANDUT ស្ថាបនិក និងនាយកគ្រប់គ្រងនៃAll Dream Cambodia បានអញ្ជើញឡើងលើវេទិកា ដើម្បីថ្លែងអំណរគុណ និងជូនបាច់ផ្កា ដល់ឯកឧត្តមបណ្ឌិត សំ សំអាង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុគណៈកម្មាធិការអចិន្ត្រៃយ៍ ក្រុមរបាំនៃនាយកដ្ឋានទស្សនីយភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រុមចម្រៀងជាពួកកម្ពុជានៃសាលាមធ្យមវិចិត្រសិល្បៈ ។ 

លោក Jacques Guichandut ស្ថាបនិក និងនាយកគ្រប់គ្រងនៃក្រុមហ៊ុន All Dreams Cambodia ឡើងសំដែងចំណាប់អារម្មណ៍អំពីការរៀបចំកម្មវិធីនៃការប្រកួតចម្រៀងជាពួកអន្តរជាតិលើកទី១ នៅរាជធានីភ្នំពេញ ឆ្នាំ២០២៤ ដោយផ្សារភ្ជាប់តន្ត្រី និងការចូលរួមចំណែកក្នុងការបណ្តុះស្មារតីចូលរួមគិតគូរដល់វិស័យបរិស្ថាន និងវិស័យអំណាន ដែលជាចំណែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រកបដោយចេរភាព។ 

អ្នកស្រី Catherine Germier-Hamel មកពីស្ថាប័ន Destination Mekong ក៏បានអញ្ជើញឡើងធ្វើបទបង្ហាញដោយបានគូសបញ្ជាក់ថា យើងទាំងអស់គ្នា មានកាតព្វកិច្ចចូលរួមចំណែកជាវិជ្ជមានដើម្បីរក្សាការពារបរិស្ថាន យើងមិនអាចបញ្ចៀសផលប៉ះពាល់ជាអវិជ្ជមានបានទាំងស្រុង តែយើងគ្រប់គ្នាអាចរួមគ្នាដើម្បីកាត់បន្ថយផលអវិជ្ជមានលើបរិស្ថាន។ 

ក្រុមហ៊ុន All Dreams Cambodia បានគណនាចំនួនឧស្ម័នកាបូនិច ដែលគ្រប់សកម្មភាពនៃកម្មវិធីនេះទាំងមូលបានបញ្ចេញ ដែលមានចំនួនឧស្ម័នកាបូនិច សរុប ១៣៩ តោន ដែលគិតជាទឹកប្រាក់ចំនួនប្រមាណជា ៣២០០ដុល្លារអាមេរិក ហើយក្រុមហ៊ុន All Dreams Cambodia នឹងប្រគល់ជូនទឹកប្រាក់នេះដល់គម្រោងកែវសីមានៃក្រសួងបរិស្ថាន ។ ក្រៅពីនេះ ស្របតាមចំនួនអ្នកចូលរួមនៃកម្មវិធីប្រកួតចម្រៀងជាពួកនេះដែរ ក្រុមហ៊ុន All Dreams Cambodia ក៏បានជូនកញ្ចប់ថវិកាចំនួន ៤៣៨ ដុល្លារអាមេរិក (២ ដុល្លារអាមេរិកក្នុងអ្នកចូលរួមមួយនាក់ x ២១៩ នាក់) ដល់អង្គការទឹកស្អាត ១០០១ ក្នុងគម្រោងទឹកស្អាតដល់សិស្សសាលាក្នុងសហគមន៍រយៈពេលមួយឆ្នាំ ព្រមទាំងជូនកញ្ចប់ថវិកាចំនួន ៦៥៧ ដុល្លារអាមេរិក (៣ ដុល្លារអាមេរិកក្នុងអ្នកចូលរួមមួយនាក់ x ២១៩ នាក់) ដល់អង្គការស៊ីប៉ា ដើម្បីចូលរួមចំណែកក្នុងគម្រោងបណ្ណាល័យទូក ។ 

បន្ទាប់មក ក៏មានការប្រកាសផ្តល់វិញ្ញាបនបត្រដល់ក្រុមចម្រៀងជាពួកអន្តរជាតិ ដែលមកពីបណ្តាប្រទេសនានា រួមមានព្រះរាជាណាចក្រកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ។ គ្រប់ក្រុមចម្រៀងជាពួកដែលពោរពេញទៅដោយសមត្ថភាព សុទ្ធតែទទួលបានការវាយតម្លៃខ្ពស់ ហើយទទួលបានរង្វាន់តាមភាពល្អវិសេសរបស់ខ្លួនរាងៗខ្លួន ហើយក្រុមដែលឈ្នះដាច់គេនៅក្នុងកម្មវិធីនេះ គឺក្រុម Gita Suara Choir ISBI Bandung ដែលមកពីប្រទេសឥណ្ឌូនេស៊ី ដោយទទួលបានវិញ្ញាបនប័ត្រ ពានរង្វាន់ថវិកាចំនួន ១ពាន់ដុល្លារអាមេរិក និងរង្វាន់អនុស្សាវរីយ៍ ។ 

កម្មវិធីនេះ ត្រូវបានបញ្ចប់ប្រកបដោយបរិយាកាសរីករាយ ភាតរភាព និងសាមគ្គីភាព។ គ្រប់គ្នាពោរពេញដោយស្នាមញញឹម ហើយសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងកើតឡើងជាថ្មី និងបន្តបន្ទាប់ទៀត នៅរាជធានីភ្នំពេញរបស់យើង។ សូមរំលឹកផងដែរថា កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ ស្ថាប័ន INTERKULTUR និងក្រុមហ៊ុន ALL DREAMS CAMBODIA ដោយមានគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន និងសាលា រាជធានីភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រមទាំងផ្សារទំនើបអ៊ីអន១ ៕ អត្ថបទ៖ រដ្ឋា​


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm