មន្ទីរពេទ្យ​រាប់​រយ​កន្លែង​នៅ​ហ្វីលីពីន​ផ្ទុក​អ្នកជំងឺ​ជិត​ហួស​ចំណុះ ​ខណៈ​ការ​ឆ្លង​វីរុស COVID-19 ហក់​ឡើង​

2021/08/10 11:00:13 am        438

​​ហ្វីលីពីន៖ ក្រសួងសុខាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ ទី៩ ខែសីហាថា ​មន្ទីរពេទ្យ​ស្ទើរតែ​ ១​ភាគ​៥ ​នៅ​ប្រទេស​ហ្វីលីពីនផ្ទុក​អ្នកជំងឺ​ជិត​ហួស​ចំណុះ​ ខណៈ​ករណី​ឆ្លង​ជំងឺ COVID-19 កើនឡើង​ខ្ពស់​បង្កឡើង​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta មាន​សម​ត្ថភាព​ឆ្លង​ខ្លាំង ដែល​កំពុង​ឆ្លង​រាលដាល​ពាសពេញ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ។​

​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅ​ប្រទេស​ហ្វីលីពីន​ ដែលជា​ប្រទេស​មាន​ចំនួន​ប្រជាជន​ជាង ​១១០​លាន​នាក់​បាននឹងកំពុង​កើនឡើង​ក្នុង​អត្រា​ឆ្លង​ប្រហែល​ចន្លោះ​ពី ៨.០០០នាក់ទៅ ១០.០០០​នាក់​ក្នុង​មួយថ្ងៃ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ លើសពី​ចំនួន​ឆ្លង​មធ្យម​ប្រចាំថ្ងៃ​ជាង ៥.៧០០ករណី​ដែល​បាន​រាយការណ៍​កាលពី​ខែ​មុន នេះ​បើ​យោងតាម​ទិន្នន័យ​ផ្លូវការ​។​ ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ​លោកស្រី Maria Rosario Vergeire បាន​និយាយថា វា​អាចទៅរួច​ដែល​ករណី​ឆ្លងនឹង​បន្ត​ហក់​ឡើង​ សូម្បីតែ​បន្ទាប់ពី ECQ ក៏ដោយ ​''ដោយ​សំដៅលើ​ការដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ក្នុង​សហគមន៍ (ECQ) ការចាត់​ថ្នាក់​ដែល​ត្រូវបាន​ប្រើ​នៅក្នុង​រដ្ឋធានី​ម៉ានីល និង​តំបន់​ជុំវិញ​សម្រាប់​ទម្រង់​តឹងរ៉ឹង​បំផុត​នៃ​វិធាន​ការបិទ​ខ្ទប់​''។​

លោកស្រី​បាន​និយាយថា​ ក្នុងចំណោម​មន្ទីរពេទ្យ​ចំនួន ១.២៩១ នៅ​ប្រទេស​ហ្វីលីពីន មាន​មន្ទីរពេទ្យ​ចំនួន ២៣៦ បាន​ឈានដល់ ​“កម្រិត​ធ្ងន់ធ្ងរ​” ដែលមាន​ផ្ទុក​អ្នកជំងឺ​ជាង ៨៥% ដោយ​សារតែ​ការកើនឡើង​នៃ​ករណី​ឆ្លង​។​ លោកស្រី​បាន​បន្ថែម​ថា ​មន្ទីរពេទ្យ​នៅ​តំបន់​រដ្ឋធានីដែល​ជា​ចំណុច​កណ្តាល​នៃ​ការ​ផ្ទុះ​ឡើង​នា​ពេល​បច្ចុប្បន្ន​នេះ ​កំពុង​ប្រឈម​នឹង​ស្ថាន​ភាព​ស្រដៀងគ្នា​នេះ​ដែរ ​ដោយមាន​អគារ​ចំនួន ២៥ ក្នុងចំណោម ១៥៩កន្លែង​ត្រូវបាន​ផ្ទុក​អ្នកជំងឺ​ជិត​លើស​ចំណុះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        613
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        390
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm