ប្រមុខការពារជាតិកម្ពុជា និងសឹង្ហបុរី បានសន្យាធ្វើការរួមគ្នាដើម្បីសន្តិភាព ក្នុងតំបន់អាស៊ាន

2024/06/02 06:32:54 pm        142

ភ្នំពេញ៖ នៅក្នុងកិច្ចជំនួបទ្វេភាគីនៅប្រទេសសឹង្ហបុរី នារសៀលថ្ងៃទី១ខែឧសភា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងលោក អឹង អេងហេន ( Ng Eng Hen) រដ្ឋមន្ត្រីការពារជាតិសឹង្ហបុរី បានសន្យាធ្វើការរួមគ្នា ដើម្បីសន្តិភាពនៅក្នុងតំបន់អាស៊ាន ខណៈកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងសឹង្ហបុរីទាំងផ្នែកស៊ីវិល និងយោធាកាន់តែរីកច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ។

 ថ្លែងនៅក្នុងកិច្ចជំនួបនោះលោក អឹង អេងហេន បានសម្តែងនូវក្តីសោមនស្សរីករាយ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យកងទ័ពជើងទឹកប្រទេសទាំងពីរ ដោយទៅថ្ងៃខាងមុខកម្ពុជា និងសិង្ហបុរីនឹងផ្តោតការធ្វើលំហាត់សមយុទ្ធរួមគ្នា ជាមួយនឹងកងទ័ពជើងទឹកបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានផងដែរ លោកអឹង អេងហេន បានសង្កត់ធ្ងន់ថា«យើងនឹងធ្វើការរួមគ្នា ដើម្បីសន្តិភាពក្នុងតំបន់អាស៊ានរបស់យើង»។ នៅក្នុងជំនួបទ្វេភាគីនោះដែរប្រមុខការពាររបស់សឹង្ហបុរី ក៏បានថ្លែងអំណរគុណដល់ នាយឧត្តមសេនីយ៍ ទៀ សីហា ដែលបានអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២១ និងថែមទាំងបានថ្លែងសន្ទរកថាដ៏ល្អនៅក្នុងកិច្ចសន្ទនានោះដែរ។

នៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានថ្លែងអំណរគុណចំពោះប្រទេស សឹង្ហបុរី ដែលបានជួយបណ្តុះបណ្តាលផ្នែកធនធានមនុស្សដល់កងទ័ព និងមន្រ្តីកម្ពុជានាពេលកន្លងមក ខណៈការបណ្តុះបណ្តាលនេះ បានជួយលើកកម្ពស់ធនធានមនុស្សនៅកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែម ទៀត។

នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ទំនងទំនាក់ទំនងកិច្ចសហការរវាងប្រទេសទាំងពីរទាំងស៊ីវិល និងកងទ័ព(កម្ពុជា សឹង្ហបុរី)។ នាយឧត្តមសេនីយ៍បានបន្ថែមថា ប្រទេសសឹង្ហបុរីបានជួយបណ្ដុះបណ្ដាលធនធានបានយ៉ាងល្អប្រសើរ ហើយកម្ពុជាបានទទួលលទ្ធផលផ្លែផ្កាជាច្រើន ពីសិក្ខាកាមដែលបានបញ្ចប់ការបណ្ដុះបណ្ដាលធនធានមនុស្សនៅសឹង្ហបុរី។មួយវិញទៀតចូលមកដល់ឆ្នាំ២០២៤នេះ បន្ទាប់ពីមានកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក កម្ពុជា និងសឹង្ហបុរីនឹងបន្តធ្វើកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹកប្រទេសទាំងពីរ ស្របពេលដែលកម្ពុជាបានបំពេញជំនាញលើវិស័យកងទ័ពជើងទឹករបស់ខ្លួនជាបន្តបន្ទាប់នោះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        63
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        138
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        250

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm