ក្រសួងកសិកម្ម បើកវេទិកាពិភាក្សាស្តីពី "រសជាតិកសិផលខ្មែរ" ដើម្បីលើកកម្ពស់ផលិតផលកសិកម្ម

2024/06/02 07:59:47 pm        259

ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំវេទិកាពិភាក្សាស្តីពី រសជាតិកសិផលខ្មែរ ដែលដឹកនាំដោយ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និងមានការចូលរួមពីតំណាងចុងភៅតុការ សហគមន៍កសិកម្ម និងអ្នកផ្គត់ផ្គង់កសិផលនៅកម្ពុជា។ 

​នៅក្នុងវេទិកានេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានលើកឡើងនូវគោលដៅ ពីការជំរុញលើកទឹកចិត្តប្រើប្រាស់កសិផលក្នុងស្រុក ក្នុងការកែច្នៃម្ហូបការ អាហារដ្ឋានផ្សេងៗ តាមប្រសាសន៍លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ ជីវភាពកសិករ និងភាគីពាក់ព័ន្ធ ទាំងអ្នកផលិត អាជីវករ និងសហគ្រិន។ ឯកឧត្តម បានបន្ថែមថា ជាយន្តការគឺត្រូវបង្កើននូវទំនុកចិត្ត ផ្តោតជាសំខាន់លើគុណភាព អនាម័យ រសជាតិឆ្ងាញ់ និងការកែច្នៃឱ្យបានទូលំទូលាយ ដោយប្រើឱ្យអស់លទ្ធភាពនៃវត្ថុធាតុដើមខ្មែរ ជាពិសេសត្រូវរក្សាស្ថិរភាពនៃការផ្គត់ផ្គង់និងតម្លៃ ដោយត្រូវមានផែនការវិនិយោគច្បាស់លាស់ ដើម្បីធ្វើឱ្យមាននិរន្តរភាពតុល្យភាពតម្រូវការនិងការផ្គត់ផ្គង់ មានទីផ្សារ តម្លៃល្អ ផ្តល់ចំណេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។

​សម្រាប់វេទិការខាងលើនេះ លោក ទូច រដ្ឋា នាយកគ្រប់គ្រងទូទៅ សេង ហុកហេង ខាងផ្នែកបម្រើសេវាកម្មម្ហូបអាហារ និងចុងភៅ បានលើកឡើងថា គឺជារឿងល្អដើម្បីគាំទ្រកសិផលក្នុងស្រុក ល្អត្រង់ថា ជាចំណុចចាប់ផ្តើមនៃការជួបគ្នារវាងអ្នកផលិត អ្នកផ្គត់ផ្គង់ ប្រតិបត្តិករ ដើម្បីជួបជជែកគ្នាពីចង្វាក់ផលិតកម្ម ពីតម្រូវការ និងតម្រូវការផ្សេងៗ ដើម្បីបានស្វែងយល់ពីគ្នាទៅវិញទៅមក ក៏ដូចជាអាចគិតបាននូវអ្វីមួយដើម្បីបង្កើនការប្រើប្រាស់ផលិតផលកសិផលក្នុងស្រុកបន្ថែមទៀត។

 លោក ឡោ ងី នាយកប្រតិបត្តិក្រុមហ៊ុន ត្រូភីខេម ហ្រ្វ៊ូត អេន វេជីថេប៊ល ឯ.ក (Tropicam Fruit and Vegetables) ដែលផ្គត់ផ្គង់ និងចែកចាយបន្លែ និងផ្លែឈើសុវត្ថិភាព បានលើកឡើងស្រដៀងគ្នាថា នេះជាចំណុចចាប់ផ្តើមថ្មី ដែលមកដល់ម៉ោងនេះ ត្រូវតែទាមទារឲ្យធ្វើការរួមគ្នា រវាងអ្នកមានតម្រូវការ និងអ្នកផ្គត់ផ្គង់ ដោយត្រូវរួមដៃគ្នា ធ្វើម៉េចឲ្យចរន្តសេដ្ឋកិច្ចវិលនៅក្នុងសេដ្ឋកិច្ចប្រទេសកម្ពុជា ដែលមិនត្រូវឲ្យហូរចេញទៅកាន់ប្រទេសជិតខាងដូចមុននោះទេ ដើម្បីជំរុញឲ្យផលិតផលកសិកម្មក្នុងស្រុកកាន់តែមានទីផ្សារឲ្យបានច្រើនជាងមុន។

សូមបញ្ជាក់ថា នៅក្នុងវេទិកាពិភាក្សាស្តីពី រសជាតិកសិផលខ្មែរមួយនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា ដើម្បីសម្រេចការងារខាងលើនេះ ត្រូវដាក់ចិត្តធ្វើជាមួយគ្នា ចាប់ផ្តើមជំហានជាមួយគ្នា គឺត្រូវចាប់ផ្តើមទាំងអស់គ្នានូវផ្នត់គំនិតថ្មីសម្រាប់កសិផលវត្ថុធាតុដើមខ្មែរ ដោយត្រូវបង្កើតមាត្រដ្ឋានមួយឱ្យវិនិយោគទៅចំណេញ និងចំទិសដៅ ក៏ដូចជាតម្រូវការទាំងមូល។ ជាពិសេសបន្ស៊ីគ្នា រវាងអ្នកផលិត អ្នកបរិភោគ ដោយមុខម្ហូបជាប្រភេទខ្មែរមានលក្ខណៈ Premium និងមុខម្ហូបតំណាងប្រកបដោយភាពថ្លៃថ្នូរ និងអត្ថន័យ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        6
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        33
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm