ចិននិយាយថា កងកម្លាំងហ្វីលីពីន បានតម្រង់កាំភ្លើងទៅរកឆ្មាំល្បាតឆ្នេរចិន ក្នុងដែនទឹកជម្លោះ

2024/06/03 12:25:06 am        205

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បាននិយាយនៅថ្ងៃអាទិត្យ (០២ ឧសភា) នេះថា បុគ្គលិកនៅលើនាវាហ្វីលីពីន បានតម្រង់កាំភ្លើងទៅកាន់ឆ្មាំល្បាតឆ្នេររបស់ចិន នៅក្នុងដែនទឹកដែលមានជម្លោះនៃសមុទ្រចិនខាងត្បូងកាលពីខែមុន។ ទូរទស្សន៍ CCTV បាននិយាយនៅក្នុងសារបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា យ៉ាងហោចណាស់មានបុគ្គលិកពីរនាក់នៅលើនាវាហ្វីលីពីន នៅជិតដែនទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) បានកាន់កាំភ្លើងនៅលើនាវា ដោយតម្រង់ទៅទិសឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន។

វីដេអូមួយដែលមានរយៈពេល ២៩ វិនាទី បានបង្ហាញឱ្យឃើញបុរសពាក់ម៉ាស់ម្នាក់បានលើកវត្ថុពណ៌ខ្មៅស្រអាប់មួយ ដែលស្រដៀងទៅនឹងកាំភ្លើង។ ទូរទស្សន៍ CCTV នេះបាននិយាយថាឧប្បត្តិហេតុដែលត្រូវបានចោទប្រកាន់នេះ បានកើតឡើងក្នុងអំឡុងពេលបេសកកម្មហ្វីលីពីនដើម្បីផ្គត់ផ្គង់កងទ័ព ដែលត្រូវឈរជើងលើនាវាចម្បាំងដ៏ចំណាស់ ដែលក្រុងម៉ានីល បានចតចោលនៅឆ្នាំ១៩៩៩ ដើម្បីពង្រឹងការទាមទារអធិបតេយ្យភាពរបស់ខ្លួន។

កងទ័ពជើងទឹកហ្វីលីពីន ឆ្មាំល្បាតឆ្នេរ និងក្រុមប្រឹក្សាសន្តិសុខជាតិ ក៏ដូចជាស្ថានទូតរបស់ប្រទេសនេះនៅក្នុងទីក្រុងប៉េកាំង មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

ការប្រឈមមុខដាក់គ្នារវាងហ្វីលីពីន និងចិន នៅសមុទ្រចិនខាងត្បូងកាន់តែតានតឹង និងញឹកញាប់ក្នុងអំឡុងឆ្នាំកន្លងទៅ រួមទាំងឧបត្តិហេតុដែលឆ្មាំល្បាតឆ្នេររបស់ចិន ប្រើកាណុងបាញ់ទឹកលើនាវាហ្វីលីពីន និងការចោទប្រកាន់ដោយទីក្រុងម៉ានីល ថាឆ្មាំល្បាតឆ្នេរចិន បានធ្វើឱ្យខូចខាតដល់នាវារបស់ខ្លួន៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        25
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        44
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm