សីតុណ្ហភាពក្ដៅខ្លាំង បានសម្លាប់មន្ត្រីរៀបចំការបោះឆ្នោតឥណ្ឌា ៣៣ នាក់នៅថ្ងៃបោះឆ្នោតចុងក្រោយ

2024/06/03 03:28:39 pm        107

មន្ត្រីជាន់ខ្ពស់មួយរូបរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត បាននិយាយកាលពីថ្ងៃអាទិត្យ២    មិថុនា ថា បុគ្គលិកបោះឆ្នោតឥណ្ឌាយ៉ាងហោចណាស់ ៣៣ នាក់បានស្លាប់នៅថ្ងៃចុងក្រោយនៃការបោះឆ្នោតដោយសារសីតុណ្ហភាពក្ដៅខ្លាំងពេកឬហៅថាជំងឺសុរិយរោគ នៅក្នុងរដ្ឋតែមួយប៉ុណ្ណោះ ក្រោយតុណ្ហភាពក្តៅខ្លាំងទូទាំងប្រទេស។

ស្របពេលមានរបាយការណ៍នៃការស្លាប់ជាច្រើននាក់ដោយសាររលកកម្ដៅខ្លាំង ទន្ទឹមនឹងសីតុណ្ហភាពបានហក់ឡើងលើសពី ៤៥ អង្សាសេនៅកន្លែងជាច្រើន បុគ្គលិករៀបចំការបោះឆ្នោតរាប់សិបនាក់ បានស្លាប់ក្នុងពេលតែមួយថ្ងៃ ។

ក្រសួងឧតុនិយមឥណ្ឌា (IMD) បាននិយាយថា សីតុណ្ហភាពនៅទីក្រុង ហានីស(Jhansi) របស់រដ្ឋ ឧតាប្រទេស (Uttar Pradesh) ឡើងដល់៤៦,៩ អង្សាសេ។

ចំណែកនៅក្នុងស្រុកមួយនៃរដ្ឋធានី New Delhi ឯណោះវិញ ប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នាជុំវិញ     ស៊ីទែនដឹកទឹកមួយកាលពីថ្ងៃអាទិត្យ ២ មិថុនា ដើម្បីទទួលបានការចែកចាយទឹក ស្របពេលកង្វះ ទឹកប្រើប្រាស់នៅតែបន្ត រលកកម្ដៅនៅតែបន្តគ្របដណ្ដប់នៅទូទាំងរដ្ឋធានីរបស់ប្រទេសឥណ្ឌា។ 

រលកកម្ដៅដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន នៅឥណ្ឌាបានឆក់យកជីវិតមនុស្សជាង៤០នាក់ ក្នុងពេល៣៦ម៉ោង កន្លងទៅ ដែលនាំឲ្យអ្នកស្លាប់សរុបឡើងដល់៨៧នាក់។

លោក ណាវឌីប រីនវ៉ា (Navdeep Rinwa) ប្រធានមន្ត្រីរៀបចំការបោះឆ្នោតសម្រាប់រដ្ឋភាគខាងជើងមួយនេះគឺ រដ្ឋ ឧតាប្រទេស ជាទីដែលការបោះឆ្នោតក្នុងដំណាក់កាលទី៧ និងចុងក្រោយនៃការបោះឆ្នោតសកលបានបញ្ចប់កាលពីថ្ងៃសៅរ៍ បាននិយាយថា បុគ្គលិកបោះឆ្នោតចំនួន ៣៣នាក់បានស្លាប់ដោយសារកម្ដៅក្ដៅខ្លាំងពេក។  

តួលេខនោះរួមមានសន្តិសុខ និងបុគ្គលិកអនាម័យ។ លោក រីនវ៉ា បានប្រាប់អ្នកសារព័ត៌មានថា សំណងជាប្រាក់ចំនួន ១,៥ លានរូពី ឬស្មើ ១៨.០០០ ដុល្លារអាមេរិក នឹងត្រូវបានផ្តល់ជូនដល់ក្រុមគ្រួសារសព៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm