កូរ៉េខាងជើង​៖ ​អាមេរិក និង​កូរ៉េខាងត្បូង​នឹង​ជួប​ការ​ប្រឈម​ថ្មី​ចំពោះ​ការ​ធ្វើ​សម​យុទ្ធ​យោធា​

2021/08/10 06:38:51 pm        292

​កូរ៉េខាងជើង​៖ លោកស្រី Kim Yo Jong ជា​មន្ត្រី​កូរ៉េខាងជើង​ដ៏​មានអំណាច និង​ជា​ប្អូនស្រី​របស់​មេដឹកនាំ​លោក Kim Jong Un បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា កូរ៉េខាងត្បូង​ និង​សហរដ្ឋ​អាមេរិក​នឹង​ប្រឈម​នឹង​ការ​គំរាម​កំហែង​ផ្នែក​សន្តិសុខ​កាន់​តែ​ខ្លាំង សម្រាប់​ការ​បន្ត​ធ្វើ​សម​យុទ្ធ​យោធា​រួម​ដែល​គ្រោង​នឹង​ចាប់ផ្ដើម​នៅ​សប្ដាហ៍​នេះ​។

ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​កូរ៉េខាងត្បូង​ និង​សហរដ្ឋអាមេរិក​នឹង​ចាប់​ផ្តើម​ធ្វើ​សម​យុទ្ធ​យោធា​ដំបូង​នៅ​ថ្ងៃ​អង្គារ​នេះ បើ​ទោះ​បី​ជា​កូរ៉េខាងជើង​បាន​ព្រមាន​ថា ​សម​យុទ្ធ​នេះ​នឹង​ធ្វើ​ឲ្យ​ដើរ​ថយក្រោយ​ លើ​ការ​វិវត្ត​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​អន្តរ​កូរ៉េ​ក៏ដោយ​។​ លោកស្រី Kim Yo Jong បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ ដែល​ធ្វើឡើង​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA ថា​ សម​យុទ្ធ​នេះ​គឺជា​សកម្មភាព​បំផ្លាញ​ខ្លួនឯង និង​គ្មាន​ការ​ស្វាគមន៍ ដែល​គំរាមកំហែង​ដល់​ប្រជាជន​កូរ៉េខាងជើង ​និង​បង្កើន​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​។​

លោកស្រី​បាន​និយាយ​ថា សហរដ្ឋអាមេរិក ​និង​កូរ៉េខាងត្បូង​នឹង​ប្រឈម​នឹង​ការ​គំរា​មកំហែង​សន្តិសុខ​កាន់តែ​ធ្ងន់ធ្ងរ ​ដោយសារតែ​ការ​មិន​អើពើ​នឹង​ការព្រមាន​ម្តង​ហើយ​ម្តង​ទៀត ​របស់​យើង​ចំពោះ​សមយុទ្ធ​សង្គ្រាម​ដ៏​គ្រោះថ្នាក់​នេះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        121
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm