ស្រីលង្កា បិទសាលារៀន ខណៈមនុស្ស១៤នាក់បានស្លាប់ក្នុងទឹកជំនន់រដូវមូសុង

2024/06/03 05:27:30 pm        134

មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសស្រី លង្កា បាននិយាយកាលពីថ្ងៃអាទិត្យទី២មិថុនា ថា ទឹកជំនន់ដ៏គំហុក បំណាក់ដី និងការដួលរលំដើមឈើបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤នាក់នៅក្នុងប្រទេសស្រីលង្កា ខណៈប្រទេសកោះមួយនេះ ត្រូវបានវាយប្រហារដោយព្យុះរដូវមូសុង។

មនុស្សមួយចំនួនបានលង់ទឹកស្លាប់ រួមទាំងសមាជិកបីនាក់នៃគ្រួសារតែមួយ ដែលត្រូវបានទឹកហូរកួចយកទៅ នៅជិតរដ្ឋធានីកូឡុំបូ (Colombo) កាលពីថ្ងៃអាទិត្យ។ មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ (DMC) បាននិយាយថា អ្នកផ្សេងទៀតត្រូវបានកប់ទាំងរស់នៅក្នុងបំណាក់ដី រួមទាំងក្មេងស្រីអាយុ ១១ ឆ្នាំ និងយុវជនវ័យ ២០ឆ្នាំម្នាក់។

មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយដដែលនេះ បាននិយាយថា មនុស្ស៦នាក់ផ្សេងទៀតបានស្លាប់នៅពេលដើមឈើបានដួលរលំលើពួកគេនៅក្នុងស្រុកចំនួន ៧ ចាប់តាំងពីខ្យល់មូសុងបោកបក់កាន់តែខ្លាំង កាលពីថ្ងៃទី ២១ ខែឧសភា។

ស្របពេលស្រីលង្កាពឹងផ្អែកលើភ្លៀងមូសុងតាមរដូវសម្រាប់ប្រព័ន្ធធារាសាស្រ្ត ក៏ដូចជាវារីអគ្គិសនី អ្នកជំនាញបានព្រមានថាប្រទេសនេះប្រឈមនឹងទឹកជំនន់ញឹកញាប់ជាងមុន ខណៈពិភពលោកកាន់តែក្តៅដោយសារតែបម្រែបម្រួលអាកាសធាតុ។

មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយខាងលើ បាននិយាយថា ស្រុកចំនួន ២០ ក្នុងចំណោមស្រុកទាំង ២៥ ដែលត្រូវបានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងរបស់ប្រទេសនេះ ហើយបានចេញការព្រមានដល់ប្រជាជនដែលរស់នៅតាមច្រាំងទន្លេសំខាន់ៗ ឱ្យផ្លាស់ទីទៅកាន់ទីទួលខ្ពស់មានសុវត្ថិភាព៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        16
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        27
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm