ពិព័រណ៍កសិកម្មទាក់ទាញមនុស្សយ៉ាងច្រើនកុះករមកចូលរួមទស្សនា និងស្វែងយល់ផលិតផល​ក្នុងស្រុក

2024/06/03 05:51:52 pm        172

រយៈពេល ២ថ្ងៃ នៃ «ពិព័រណ៍កសិកម្ម ភូមិកសិផលខ្មែរ និងវេទិកាពិភាក្សារសជាតិកសិផលខ្មែរ» ដែលរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីថ្ងៃទី១ និងទី២ ខែមិថុនា ឆ្នាំ​២០២៤នេះ នៅផ្សារទំនើប ជីបម៉ុង ២៧១ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកពីគ្រប់ទិសទី បាន​ចូលរួមទស្សនា និងគាំទ្រផលិតផលកសិផលក្នុងស្រុក ព្រមទាំង​ចាត់​ទុក​ព្រឹត្តិការណ៍​នេះ​ជា​ការ​បំផុស​គំនិតឱ្យប្រជាពលរដ្ឋខ្មែរ ជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីសេដ្ឋកិច្ចជាតិ។

ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោកស្រី សុខ ឃីម ម្ចាស់សិប្បកម្មកែច្នៃ ហេង ហ៊ត់ ខាង​ផ្នែក​បោះដុំ និងលក់រាយត្រីងៀត ត្រីផាត់ និងប្រហុក បានបង្ហាញអារម្មណ៍សប្បាយរីករាយ និង​មិន​នឹកស្មានទេថា ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជន។ លោកស្រីបានរៀបរាប់ថា ការ​ចូលរួមតាំងបង្ហាញផលិតផលនេះ មិនមែនជាលើកទី១ទេ ដោយកត់សម្គាល់ឃើញថា កា​រ​ចូលរួ​ម​ពីសាធារណជនមានចំនួនតិច ដោយឡែកសម្ទុះ​នៃការគាំទ្រ​ផលិតផល​ក្នុង​ស្រុក​ក៏​មាន​កម្រិត​ផង​ដែរ​។ ប៉ុន្តែតាមរយៈកម្មវិធីលើកនេះ គឺមានសភាពដាច់គ្នាច្រើនណាស់ បើធៀបនឹង​កម្ម​វិធី​ដទៃ​ផ្សេងទៀត។

មិនខុសគ្នានេះ លោក ទូច សុភាព ប្រធានគ្រប់គ្រងសមាជិកភាព នៃសមាគមវារីវប្បករនៅកម្ពុជា បាន​ឲ្យប៊ីធីវី ដឹងដែរថា រយៈពេល២ថ្ងៃ នៃកម្មវិធីពិព័រណ៍នេះ ពិតជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន និងការសួរនាំព័ត៌មាននានាពីសំណាក់អ្នកចូលរួមទស្សនាផងដែរ ដែលធ្វើឲ្យផលិតករ អាជីករ និងកសិករជាដើម មានការសប្បាយរីករាយ និងរំភើបចិត្ត នៅពេល​ដែល​ឃើញ​មាន​ការ​គាំទ្រ​យ៉ាង​ច្រើនបែបនេះ។

ពាក់ព័ន្ធកម្មវិធីខាងលើនេះ អ្នកស្រី ថុន ណាក់ ពលរដ្ឋរស់នៅតំបន់ច្បារអំពៅ និងកញ្ញា រ៉ូហ្សា មក​ពី​តំបន់​ចោមចៅ ដែលបានមកទស្សនាការតាំងពិពណ៌នោះ បានសម្តែងការភ្ញាក់ផ្អើល ដោយ​បាន​ឃើញ​ផលិតផលដែលផលិតក្នុងស្រុកជាច្រើន ដែលភាគច្រើនផលិតពីវត្ថុធាតុដើមកសិកម្ម ដាក់​តាំង​បង្ហាញ​នៅក្នុងពិព័រណ៍នេះ។ ពួកគាត់ បានលើកស្រដៀងគ្នាទៀតថា ចង់ឲ្យមាន​ការរៀបចំ​កម្ម​វិធី​បែបនេះបន្តថែមទៀត ដើម្បីមានឱកាសបានស្វែងយល់ និងចូលរួម​គាំទ្រ​ផលិត​ផល​ជា​របស់​ខ្មែរ ខណៈទាំងគុណភាព និងការវេចខ្ចប់មានភាពល្អប្រសើរជាងមុនច្រើនណាស់។

សូមបញ្ជាក់ថា «ពិព័រណ៍កសិកម្ម ភូមិកសិផលខ្មែរ និងវេទិកាពិភាក្សារសជាតិកសិផលខ្មែរ” ចាប់​ពី​ថ្ងៃទី១ និងទី២ ខែមិថុនា ឆ្នាំ២០២៤នេះ នៅផ្សារទំនើប ជីបម៉ុង ២៧១ ត្រូវបានរៀបចំ​ឡើង​ក្នុង​គោល​បំណងដើម្បីផ្សារភ្ជាប់ រវាងអ្នកផលិត និងអ្នកមានតម្រូវការ និងលើកទឹក​ចិត្ត​ឱ្យភាគី​ទាំង​ពីរ​សហការគ្នា កសាងទំនុកចិត្ត និងផ្តល់ការគាំទ្រគ្នា ដើម្បីប្រយោជន៍ជារួម៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        30
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        135
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm