ប្រធានាធិបតីអាហ្រ្វិកខាងត្បូង ជំរុញសាមគ្គីភាព ខណៈការគាំទ្រគណបក្សរបស់លោក ធ្លាក់ចុះ

2024/06/03 06:14:51 pm        104

ប្រធានាធិបតី លោក Cyril Ramaphosa បានអំពាវនាវឱ្យគណបក្សនយោបាយរបស់ប្រទេសអាហ្រ្វិកខាងត្បូង ធ្វើការរួមគ្នាដើម្បីភាពល្អប្រសើររបស់ប្រទេស ខណៈលទ្ធផលចុងក្រោយពីការបោះឆ្នោតកាលពីសប្តាហ៍មុន បានបង្ហាញថា គណបក្ស African National Congress (ANC) របស់លោក បានបាត់បង់សំឡេងភាគច្រើន ជាលើកដំបូង។

លទ្ធផល ដែលត្រូវបានប្រកាសកាលពីថ្ងៃអាទិត្យ គឺជាការបោះឆ្នោតធ្លាក់ចុះខ្លាំងបំផុត ដែលបបានបង្ហាញសម្រាប់គណបក្ស ANC ជាចលនារំដោះមានអាយុកាលចំណាស់បំផុតរបស់ទ្វីបអាហ្រ្វិក ដែលធ្លាប់ដឹកនាំដោយ លោក Nelson Mandela។

អ្នកបោះឆ្នោត មានកំហឹងទៅនឹងភាពអត់ការងារធ្វើ វិសមភាព និងការដាច់ចរន្តអគ្គិសនី ដែលបានកាត់បន្ថយការគាំទ្រដល់គណបក្ស ANC មកនៅត្រឹមតែ ៤០,២ ភាគរយ ធ្លាក់ចុះពី ៥៧,៥ភាគរយ នៅក្នុងការបោះឆ្នោតសភា កាលពីឆ្នាំ ២០១៩។

លទ្ធផលផ្លូវការបានបង្ហាញថាគណបក្ស ANC ទទួលបានអាសនៈចំនួន ១៥៩ នៅក្នុងសភាដែលមាន ៤០០ អាសនៈ ធ្លាក់ចុះពី ២៣០ អាសនៈកាលពីពេលមុន។ លទ្ធផលមានន័យថាគណបក្ស ANC បច្ចុប្បន្ននេះ ត្រូវតែបែងចែកអំណាច ដែលទំនងជា ជាមួយគូប្រជែងនយោបាយធំមួយ។

លោក Ramaphosa បាននិយាយបន្ទាប់ពីគណៈកម្មាធិការរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលចុងក្រោយថា ប្រជាជនអាហ្វ្រិកខាងត្បូង រំពឹងថាគណបក្សដែលពួកគេបានបោះឆ្នោតឲ្យ នឹង ស្វែងរកចំណុចរួម ជម្នះលើភាពខ្វែងគំនិតរបស់ពួកគេ និងធ្វើសកម្មភាពរួមគ្នា ដើម្បីផលប្រយោជន៍របស់ប្រជាជនគ្រប់រូប។ លោកបានចាត់ទុកការបោះឆ្នោតថាជា «ជ័យជម្នះសម្រាប់លទ្ធិប្រជាធិបតេយ្យរបស់យើង»។

នៅពេលនេះ គណបក្សនយោបាយទាំងអស់ មានពេលពីរសប្តាហ៍ដើម្បីដោះស្រាយកិច្ចព្រមព្រៀងមួយ មុនពេលសភាថ្មីជ្រើសរើសប្រធាន ដែលទំនងជានៅតែទទួលការស្វាគមន៍ពីគណបក្ស ANC ។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        73
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        71
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm