ប្រជាពលរដ្ឋចូលរួមយាងដំណើរព្រះបរមសពសម្ដេចសង្ឃ ទេព វង្ស ជាលើកចុងក្រោយ

2024/06/03 06:14:54 pm        169

នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ ជាវេលាដែលរៀបចំពិធីថ្វាយព្រះភ្លើង ព្រះបរមសព សម្ដេច​ព្រះអគ្គ​មហា​សង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃ​ព្រះរាជណា​ចក្រ​កម្ពុជា។ ជាវេលាចុងក្រោយនេះដែរ ព្រះវត្តមាន ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ក៏ដូចជាវត្តមានប្រជាពលរដ្ឋ ពុទ្ធសាសនិក ចូលរួមនៅតាមដងផ្លូវ ដើម្បី​បង្ហាញ​ភាព​សោកស្ដាយ និងជូនដំណើរព្រះបរមសពជាលើកចុងក្រោយផងដែរ។

ឈានចូលមកដល់ ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៤ ជាវេលារៀបចំព្រះរាជពិធីថ្វាយព្រះភ្លើង និង​អភិសេក​ព្រះបរមអដ្ឋិ ព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជណាចក្រកម្ពុជា។ ព្រះរាជ​ពិធី​បាន​ចាប់​ផ្ដើម​ចាប់​តាំង​ពី​នៅ​ម៉ោង ៤ ព្រឹក ដោយមានការជួបជុំព្រះសង្ឃ សិស្សគណ ក្រុមព្រះញាតិ និងពុទ្ធបរិស័ទ សូត្រធម៌ នមស្ការ ព្រះរតនត្រ័យ សមាទាននិច្ចសីល វន្ទាខមាទោសព្រះបរមសព។ រួច​បន្ត​ព្រះរាជ​ពិធី រំកិលព្រះមញ្ជូសា តម្កល់ព្រះទីនាំងនាគរាជ នៅម៉ោង ៥.00 ទើប​ឈាន​ដល់​ពិធីដង្ហែព្រះបរមសពចេញពីវត្តឧណ្ណាលោម ឆ្ពោះទៅកាន់ទីព្រះមេរុ មុខវត្តបទុមវតី នៅម៉ោង ៦.00 ព្រឹកនេះ។

សម្រាប់ពិធីដង្ហែក្បួនព្រះបរមសព ដែលប្រព្រឹត្តិទៅនាព្រឹកនេះ គឺមានការ​បិទ​នៅ​តាម​តម្រាយ​ផ្លូវ​ឆ្លង​កាត់ ដើម្បីសម្រួលដល់ក្បួនដង្ហែ។ ជាការបង្ហាញក្ដីគោរព ស្រឡាញ់ ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​អញ្ជើញ​ចូលរួម ក្នុងការជូនដំណើរព្រះបរមសពជាលើកចុងក្រោយនេះផងដែរ។ បណ្ដា​ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ស្ថិតក្នុងសម្លៀកបំពាក់ព័ណ៌ស បានចេញពីផ្ទះ តាំងពីប្រលប់ ដើម្បី​មក​ឈរ​នៅតាមតម្រាយផ្លូវ ជូនព្រះរាជដំណើរព្រះអង្គជាលលើកចុងក្រោយ។ ពលរដ្ឋ​នៅតែមា​ន​ភាព​សោកស្ដាយ ចំពោះការសោយទិវង្គតរបស់ព្រះអង្គ។

សូមជម្រាបថា សម្រាប់ពិធីថ្វាយព្រះភ្លើង ព្រះបរមសព សម្ដេច​ព្រះអគ្គ​មហា​សង្ឃរាជា​ធិបតី​កិត្តិ​ឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជណាចក្រកម្ពុជា ព្រះករុណា​ព្រះបា​ទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាង​ថ្វាយ​ព្រះភ្លើងពីព្រះពន្លាជ័យផងដែរ។

សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រកម្ពុជា បានសោយទិវគ្គត នៅព្រះជន្មាយុ ៩៣ ព្រះវស្សា នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤កន្លងទៅ។ ព្រះបរមសព ត្រូវបានតម្កល់ នៅវត្តឧណ្ណាលោម រហូតដល់​ពិធី​ថ្វាយ​ព្រះភ្លើង​ដែល​ប្រព្រឹត្តិទៅនៅថ្ងៃនេះ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        118
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        229
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        216

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm