UN៖​ កុមារ​ ២៧​នាក់​ស្លាប់​ក្នុង​រយៈពេល​ ៣​ថ្ងៃ​ក្នុង​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

2021/08/10 07:03:14 pm        601

​​អា​ហ្វ​ហ្គា​នី​ស្ថាន៖ អង្គការសហប្រជាជាតិ​បាន​និយាយ​ថា​ យ៉ាងហោចណាស់​កុមារ​ចំនួន ២៧​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​រយៈពេល​បី​ថ្ងៃ ស្រប​ពេល​មានការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​រវាង​ក្រុម​តា​លី​បង់ ​និង​កងកម្លាំង​រដ្ឋាភិបាល​។​

​ទីភ្នាក់ងារ​កុមារ Unicef របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា​ ខ្លួន​មានការ​ភ្ញាក់ផ្អើល​ចំពោះការ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​ នៃ​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ​លើ​កុមារ។​ ក្រុម​តា​លី​បង់​បាន​នឹង​កំពុង​វាយ​សម្រុក​ទៅមុខ​យ៉ាង​ឆាប់រហ័ស​នៅ​ទូទាំង​ប្រទេស ​ខណៈ​ដែល​ក​ង​ទ័ព​បរទេស​ដកថយដោយ​ដណ្ដើម​បាន​ទីក្រុង​ធំ​ៗ​ក្នុង​តំបន់​ចំនួន ៦ ចាប់​តាំងពី​ថ្ងៃ​សុក្រ​។​ ពួកគេ​បាន​ច្រានចោល​ការ​អំពាវ​នាវ​របស់​អន្តរជាតិ​ឱ្យ​មាន​បទ​ឈប់​បាញ់​។​ ជន​ស៊ីវិល​ជាង ១.០០០​នាក់​ត្រូវ​បាន​សម្លាប់​ដោយសារ​ជម្លោះ​នៅ​ក្នុង​ខែ​កន្លងទៅ​។​

​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ អង្គការ ​Unicef បាន​និយាយ​ថា ​អំពើ​ឃោរឃៅ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ចំពោះ​កុមារ​កំពុង​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ អង្គការ​នេះ​និយាយ​ថា កុមារ​ដែល​បាន​ស្លាប់​ទាំង ២៧​នាក់​ត្រូវ​បាន​កត់ត្រា​នៅ​ទូទាំង​ខេត្ត​ចំនួន ៣ គឺ​ខេត្ត Kandahar ខេត្ត Khost និង​ខេត្ត Paktia​។ កុមារ​ប្រហែល ១៣៦​នាក់​ក៏បាន​រង​របួស​ផង​ដែរ ​នៅ​ក្នុង​តំបន់​ទាំងនេះ​ក្នុង​រយៈ​ពេល​ ៣ថ្ងៃ​ចុងក្រោយ​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        889
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        473
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        230

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm