លោក ម៉ក់ ហឺន៖ គោលនយោបាយរាជរដ្ឋាភិបាលផ្តល់​ជំនាញវិជ្ជាជីវៈ​ដោយដាក់គោលដៅ សម្រាប់ពលរដ្ឋខ្មែរ១លាន៥សែននាក់ គឺជាទិសដៅដ៏ល្អបំផុតសម្រាប់ជាតិ

2024/06/03 06:28:35 pm        168

លោក ម៉ក់ ហឺន ពលរដ្ឋដើមកំណើតខ្មែររស់នៅអាមេរិក និងជាអ្នក​និយាយ​អំពី​នយោបាយ​នៅ​ក្រៅ​ប្រទេស បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា​បាន​ដាក់​កម្ម​វិធី​នយោបាយ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេសដល់ យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែល​មាន​គោលដៅ​បណ្តុះបណ្តាលចំនួន១លាន៥សែននាក់នោះ គឺជាទិសដៅដ៏ល្អបំផុតសម្រាប់ជាតិ ខណៈ​កម្មវិធីនេះនៅអាមេរិកក៏មានដែរ ប៉ុន្តែគេមិនបានផ្តល់ប្រាក់ខែជូនសិក្ខា កាមដែល​កំពុង​ធ្វើ​ការ​បណ្តុះបណ្តាលដូចខ្មែរនោះឡើយ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ប៊ីធីវី នាល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នេះ នៅ​ក្នុង​ពិធី​អាហារ សាមគ្គីមួយ ដែលរៀបចំឡើងក្រុម«សេនាសន្តិភាព» លោក ម៉ក់ ហឺន បានលើកឡើងថា រាជរដ្ឋាភិបាលបានខិតខំ ពុះពារយ៉ាងខ្លាំងដើម្បីលើកកម្ពស់ សុខុមាលភាព និងជីវភាពពលរដ្ឋខ្មែរ ដោយ​បានបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងងាយរងហានិភ័យនេះជានយបាយមួយដ៏ល្អបំផុតសម្រាប់ប្រជាជនរបស់ខ្លួន ដូច្នេះ​ពលរដ្ឋ​ខ្មែរ​ជាពិសេសយុវជនខ្មែរគប្បីខិតខំរៀនសូត្រនូវជំនាញទាំងនេះដើម្បី សេដ្ឋកិច្ច​គ្រួសារ​របស់​​ខ្លួន កុំគិតតែដើរហើរ និងបង្ហោះម៉ូតូឥតប្រយោជន៍នោះ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់មុខជំនាញចំនួន៣៨ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយ​ផ្តោតលើវិស័យអាទិភាពចំនួន១០ ដែលរួមមានសំណង់ អគ្គិសនី និងថាមពល អេឡិច​ត្រូនិក​ បរិក្ខារត្រជាក់និងកម្ដៅ កម្មន្តសាល មេកានិកទូទៅ មេកានិករថយន្ត ទេសចរណ៍ សេវាកម្ម កសិកម្ម និងកសិ-ឧស្សាហកម្ម ធុរកិច្ចនិងព័ត៌មានវិទ្យា។ កម្មវិធី​បណ្តុះ​បណ្តាល​នេះ​មាន​ការ​រៀប​ចំ​​ជា​​វេន​យប់ និងវេនចុងសប្តាហ៍ បន្ថែមពីវេនធម្មតាផងដែរ ដើម្បីបង្ក​លក្ខណៈ​ងាយ​ស្រួលដ​ល់​យុវជន​ក្នុង​ការ​ចូល​រៀនជំនាញទាំងនោះ ខណៈការសិក្សាជំនាញ​នីមួយ​ៗ​អាច​មាន​រយៈ​ពេល​៤​ខែ​។

យុវជនដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ អាចចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ដោយឥតគិតថ្លៃ ដោយអាចចុះឈ្មោះបានតាមរយៈកម្មវិធីទូរសព្ទដៃ ដែលមានឈ្មោះ «TVET ឬទៅចុះឈ្មោះដោយផ្ទាល់នៅតាមវិទ្យាស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរការងារ មជ្ឈមណ្ឌលការងាររាជធានីខេត្តចំនួន១៤ មជ្ឈមណ្ឌលការងារចល័តចំនួន៥ និងដៃគូ​សង្គម​ផ្សេង​ទៀត ដែលមានបំណងស្ម័គ្រចិត្តចូលរួមក្នុងការជួយចុះឈ្មោះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        197
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        98
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        211

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm