កម្ពុជារៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ រយៈពេល៥ថ្ងៃ នៅក្រុងសៀមរាប

2024/06/03 06:36:37 pm        276

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជា​សេនាធិការ បានចាប់ផ្ដើមរៀបចំ កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លើកទី២០ និងកិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ លើកទី៨៥ និងរួមនឹងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះនៅក្រុងសៀមរាប ខណៈសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃ​កម្ពុជានឹងអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនេះនៅថ្ងៃទី៧ ខែមិថុនាឆ្នាំ ២០២៤នេះ។

ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា កិច្ចប្រជុំនេះ​មាន​ការ​ចូលរួម​ពី​រដ្ឋមន្រ្ដី​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​១០ប្រទេស, ការចូលរួមពីអគ្គលេខាធិការអាស៊ាន, ក្នុងនោះកម្ពុជា​ក៏​បាន​អញ្ជើញ​ប្រទេស​ទីម័រខាងកើត ចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍។ ក្រៅពីនេះក៏​មាន​ការ​ចូលរួ​ម​ពី​ប្រទេស​កូរ៉េ ជប៉ុន រួមនឹងបណ្ដាអង្គទូតនានានៅក្នុងប្រទេសកម្ពុជាចូលរួមផងដែរ។

ឯកឧត្តម​បន្តថាកិច្ចប្រជុំនេះនឹងធ្វើឡើងពេញមួយសប្ដាហ៍តែម្ដងដោយចាប់ផ្ដើមពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះនៅទីក្រុងសៀមរាប។ នៅថ្ងៃទី៣ ខែមិថុនានេះ គឺជាកិច្ច​ប្រជុំ​របស់អនុគណៈកម្មការហេដ្ឋារចនាសម្ព័ន្ធ និងាករអភិវឌ្ឍធនធានមនុស្ស ដែលជា​អនុ​គណៈកម្មការ​របស់គណកម្មាអាស៊ានសម្រាប់ផ្នែកវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍។ កិច្ចប្រជុំ​របស់​អនុគណៈកម្មការនេះនឹងលើកជាគំនិតផ្គួចផ្ដើមផ្សេងៗ លើផ្នែកបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាពាក់ព័ន្ធផ្សេងៗដាក់ជូនគណៈប្រឹក្សាយោបល់របស់អាស៊ានដើម្បីអនុម័ត។ បន្ទាប់​មក កិច្ចប្រជុំនៅថ្ងៃទី៤-៥ ខែមិថុនា​របស់​គណៈកម្មការ​អាស៊ាន​នឹង​អនុម័ត​លើ​គំនិត​ផ្គួចផ្ដើម​ផ្សេងៗរបស់អនុគណៈកម្មការដែលបានស្នើឡើងមក។

សូមជម្រាបថា នៅឆ្នាំ២០២៤នេះ ជាលើកទីពីរហើយដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះដឹកនាំ កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​អាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ និងកិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៨៥ និងរួមនឹងកិច្ចប្រជុំ​ពាក់​​ព័ន្ធ​។​ កិច្ចប្រជុំនេះបានធ្វើឡើងជារៀងរាល់មួយឆ្នាំម្ដង ដែលប្រទេស​ជា​សមាជិក​អាស៊ាន​ចែក​វេន​គ្នា​តាមលេខរៀងអក្សរអង់គ្លេស A. B. C. D ហើយនៅក្នុងឆ្នាំ ២០២៤នេះ គឺដល់វេន​ប្រទេស​កម្ពុជា​ធ្វើ​ជាម្ចាស់ផ្ទះទទួលបន្ទុកទទួល និងដឹកនាំកិច្ចប្រជុំ ខណៈកាលពីឆ្នាំ​មុន​ប្រទេស​ព្រុយ​ណេ​ជា​អ្នក​ដឹកនាំកិច្ចប្រជុំនេះ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        86
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        108
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        246

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm