កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ កំពុងបណ្ដុះសិស្សានុសិស្ស​ឲ្យចេះស្រាវជ្រាវ​ពីជំនាញផ្សេងៗ

2024/06/03 06:43:19 pm        289

ភ្នំពេញ៖ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ របស់ក្រសួងអប់រំ យុវជន និងកីឡា កំពុង​បណ្ដុះគំ​និតដល់សិស្សានុសិស្ស ឲ្យចេះធ្វើការសិក្សាស្រាវជ្រាវ នូវចំណេះដឹងផ្សេងៗ ដែលសុទ្ធ​សឹង​តែអា​ចជួយផ្ដល់ប្រយោជន៍ ដល់ការអភិវឌ្ឍជាតិ ហើយក៏ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ខ្លួន​ជា​យុវជ​ន​គំរូល្អ សម្រាប់សង្គមជាតិផងដែរ ។

ក្នុងពិធីប្រកួតជម្រុះវគ្គទី៣ នៃកម្មវិធី “ជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤” នា មជ្ឈ​មណ្ឌលម៉ានី KAMPUS រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ លោក ម៉ិល ផនសីហា ប្រធាន​យកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា កម្មវិធីជជែក​ដេញ​ដោល​យុវជន​ថ្នាក់​ជាតិ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់នូវ “វេទិកាសម្តែងមតិ” និង “សង្វៀន​វោហាសព្ទ” ដើម្បីបណ្តុះបណ្តាលសមត្ថភាពយុវជនកម្ពុជា លើបំណិនសតវត្សរ៍ទី២១ ពោល​គឺ​ពង្រឹង​បំណិន​ស្រាវជ្រាវ បំណិនត្រឹះរឹះពិចារណា នវានុវត្តន៍ ការនិយាយជាសាធារណៈ មូលដ្ឋាន​ចំណេះ​ដឹង ឌីជីថល ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម ការប្រាស្រ័យ​ទាក់ទង​ប្រកប​ដោយ​សន្តិសហវិជ្ជមាន ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អ ដែលមានទំនួលខុសត្រូវក្នុងសង្គមជាតិ ។

លោកបន្តថា នេះជារដូវកាលទី៥ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ហើយ ក្នុងឆ្នាំ​២០២៤នេះ វិទ្យាល័យរដ្ឋ និងឯកជន ចំនួន៣២ មកពីរាជធានី ៨ក្រុម និងខេត្តទាំង២៤ (១ខេត្ត ១ក្រុម) មានបេក្ខជនសរុប ១៦០នាក់ គ្រូដឹកនាំ ៣២នាក់ គ្រូបង្វឹក ៣២នាក់ ត្រូវបាន​ជ្រើស​រើសឱ្យចូលរួមក្នុងកម្មវិធី “ជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤” ហើយវគ្គទី៣​នេះ មានចំនួនគូប្រកួតចំនួន៤ ។

សម្រាប់​យុវជនមកពីសាលារដ្ឋ និងឯកជន ដែលបានចូលរួមប្រកួត និងឈានមកដល់វគ្គទី៣នេះ បានលើក​ឡើងថា ពួកគេពិតជាមានការសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងខ្លាំង ដល់​ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាអ្នកពាក់ពន្ធ ដែលបានរៀបចំកម្មវិធីនេះឡើង ដែល​បាន​ជួយ​ជំរុញ ដល់ពួកគេឲ្យចេះសិក្សាស្រាវជ្រាវពីមេរៀន និងចំណេះដឹងផ្សេងៗ បានច្រើនជាងមុន និង​មាន​ភាពជឿជាក់ ព្រោះរាល់ចំណេះដឹង ដែលបានរកឃើញត្រូវយកមកធ្វើបទបង្ហាញ ជជែក​វែក​ញែក​ជូនថ្នាក់ដឹកនាំ ឬគណៈកម្មការ ដែលនេះជាការលើកទឹកចិត្តដល់យុវជន ឲ្យខិតខំ​រៀនសូត្រ។

ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា យុវជន​ជា​សសរ​ទ្រូង​របស់ប្រទេសជាតិនៅថ្ងៃអនាគត យុវជនជាកម្លាំង​បន្ត​វេន​ប្រកប​ដោយ​សក្ដានុពល​ក្នុង​ការ​អភិវឌ្ឍសេដ្ឋកិច្ចជាតិ និងយុវជនជាអ្នកថែរក្សាការពារ រាល់សមិទ្ធផលសង្គមជាតិ ហើយ​សមត្ថភាព ការច្នៃប្រឌិត ការចូលរួម និងភាពរឹងមាំរបស់យុវជនកម្ពុជា តំណាង​ឱ្យ​អនាគត​ដ៏​រុងរឿង​របស់កម្ពុជា។

ឯកឧត្តមបានបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ​ឱ្យ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​កសាង​ធន​ធានមនុស្ស ស្របតាមចតុស្តម្ភទាំង៤នៃវិស័យអប់រំ រួមមាន៖ រៀនដើម្បីដឹង រៀន​ដើម្បី​ធ្វើ​ រៀនដើម្បីរស់នៅ រៀនដើម្បីទាំងអស់គ្នា ។ នេះ​ជា​បេសកកម្ម​យ៉ាង​សំខាន់​របស់​ក្រសួង​សម្រាប់​អភិវឌ្ឍ​យុវជន​ប្រកបដោយចំណេះដឹង ចំណេះធ្វើ ទំនាក់ទំនងល្អ និងការចេះរស់នៅជាមួយគ្នា ប្រកប​ដោយ​ស្មារតីទទួលខុសត្រូវ មានសីលធម៌ និងមានភាពថ្លៃថ្នូរក្នុងសង្គមជាតិ ។

គួរបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ គឺជ្រើសយកបេក្ខជនចំនួន ២ក្រុម ប្រកួត​ដណ្តើម​យក​ជ័យ​លាភី លេខ១ និងលេខ២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ហើយ​បេក្ខជន​ត្រូវ​ប្រកួត​ដោយផ្ទាល់៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm