លោក ម៉ក់ ហឺន ចាត់ទុកក្រុមប្រឆាំងគម្រោង«ព្រែកជីកហ្វូណនតេជោ» ជាជនវង្វេងជាតិ និងវង្វេងស្មារតី

2024/06/03 07:05:43 pm        220

លោក ម៉ក់ ហឺន ពលរដ្ឋដើមកំណើតខ្មែររស់នៅអាមេរិក និងជាអ្នក​និយាយ​អំពី​នយោបាយ​នៅ​ក្រៅ​ប្រ​ទេស បានចាត់ទុកថា ក្រុមប្រឆាំងនឹងគម្រោង«ព្រែកជីកហ្វូណនតេជោ» គឺជាជន​វង្វេង​ជាតិ និងវង្វងស្មារតី ហើយទង្វើរបស់ពួកអគតិទាំងនោះ គឺធ្វើ​ឡើង​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​ផល​ប្រយោជន៍​ជា​យុទ្ធសាស្រ្តរបស់ជាតិ និងបេះដូងដ៏ពុះកញ្រ្ជោលរបស់ប្រជាជនខ្មែរគ្រប់រូប ខណៈ​គម្រោង​ជាប្រវត្តិសាស្រ្តមួយនេះត្រូវបានមហាជនខ្មែរប្រកាសគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីនោះ។

នៅក្នុងកិច្ចសម្ភាស៍ជាមួយទូរទស្សន៍ប៊ីធីវី ក្រោយចូលរួមអាហារសាមគ្គី ដែលរៀបចំ​ឡើង​ដោយ​ក្រុម​សេនា​សន្តិភាព នាល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៤នេះ លោកម៉ក់ ហឺន បានសង្កត់ធ្ងន់ថា ការ​ប្រតិកម្មម្ដងហើយម្ដងទៀតរបស់ក្រុមក្បត់ជាតិបីជំនាន់ សម រង្ស៊ី និងបក្ស​ពួក​ពាក់ព័ន្ធ​នឹង​គម្រោង​ព្រែក​ជីកហ្វូណនតេជោ គឺផ្ទុយទាំងស្រុង​ទៅ​នឹង​ផល​ប្រយោជន៍​ជា​យុទ្ធសាស្ត្រ​របស់​ជាតិ​ និង​បេះដូង​ដ៏ពុះ​កញ្ជ្រោល​របស់​ប្រជាជនខ្មែរ​ទូទាំង​ប្រទេស និង​ប្រជាជន​ខ្មែរ​ដ៏​ច្រើន​លើស​លប់​ដែល​កំពុង​រស់នៅឯនាយសមុទ្រ ដែលប្រាថ្នាចង់ឃើញ​ព្រែកជីក​នេះ​លេច​ចេញ​ជា​រូប​រាង​ឆាប់ៗ​នៅ​លើ​ទឹកដីខ្មែរ ដោយពួកគេចាត់ទុកថា គម្រោងនេះនឹងផ្តល់ផលប្រយោជន៍ជូនជាតិ និង​ប្រជាជន​បានយ៉ាងច្រើនលើសលុបនាពេលអនាគត។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ប៊ីធីវីនោះដែរ លោក ម៉ក់ ហឺន បានចំអកឲ្យជនក្បត់ជាតិបី ជំនាន់ និងបក្សពួកថា ការប្រកាសប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជា​មនុស្ស​ច្រណែន ឈ្នានីស សរុបសេចក្តីមក ការលើកឡើង​ម្តង​ហើយ​ម្តង​ទៀត​របស់​ក្រុម​អគតិ​ទាំង​នោះ​ពាក់ព័ន្ធ​នឹង​គម្រោងព្រែកជីកហ្វូណនតេជោ ដូចគ្នានឹងការ​លើក​ឡើង​ដដែលៗ​របស់​វៀតណាម​ដែរ ដែលហាក់ដូចជាមានចេតនារារាំងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែល​ជា​ការ​រំលោភ​លើ​ឯករាជ្យ​ភាព​ក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យមួយ។ យ៉ាងណា​ក៏​ដោយ​ក្នុង​នាម​ប្រជាពលរដ្ឋខ្មែរម្នាក់ លោក ម៉ក់ ហឺន បានប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នូវ​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ​នេះដោយលោកចាត់ទុកថា គម្រោងនេះ ជា​គម្រោង​ប្រវត្តិសាស្រ្ត​មួយ​នឹង​ផ្តល់​ប្រយោជន៍​រាប់​ពាន់ឆ្នាំទៅមុខទៀតសម្រាប់ប្រជាជាតិខ្មែរទាំងមូល៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        78
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        73
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm