ពលការិនីមកពីប្រទេសអារ៉ាប៊ីសាអូឌីត រីករាយពេលក្រសួងប្រាប់ពីឱកាសការងាររាប់ម៉ឺនកន្លែង និង​ការសិក្សាជំនាញបច្ចេកទេស វិជ្ជាជីវៈ ដោយឥតគិតថ្លៃ

2024/06/03 07:22:13 pm        117

ភ្នំពេញ៖ ក្រុមពលការិនី ដែលទើបត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត បានសម្តែង​ក្តីរីករាយ​ក្រៃលែង នៅពេលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញ​ឱកាស​ការងារ​ជាង​៥ម៉ឺនកន្លែង និងឱកាសសិក្សារៀនសូត្រជំនាញបច្ចេកទេសវិជ្ជាជីវៈជូនពួកគាត់ដោយឥគិតថ្លៃ។

ក្រុមពលការិនីដែលទើបបានត្រឡប់មកដល់មាតុប្រទេសវិញ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ​២០២៤ បានបង្ហាញអារម្មណ៍សប្បាយចិត្ត និងកក់ក្ដៅ ព្រោះមាន​ការ​យក​ចិត្ត​ទុកដាក់​ពី​រាជ​រដ្ឋាភិបាល តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាពិសេស ពួក​គាត់​បាន​ទទួល​ការ​ណែនាំ​នូវឱកាសការងារល្អៗ ដោយមិនចាំ​បាច់​ឲ្យ​ពួក​គាត់​ពិបាក​ក្នុង​ការ​ស្វែង​រក​ការងារ​ធ្វើ​នោះ​ទេ ហើយថែមទាំងផ្សព្វផ្សាយពីឱកាសសិក្សាជំនាញបច្ចេកទេសជូនពួកគាត់ ដោយ​មិន​គិត​ថ្លៃ​ថែមទៀត។

ពលការិនី ខា សុខៃ បាននិយាយថា៖«ខ្ញុំមានតែអរគុណហើយរំភើបខ្លាំង។ ខ្ញុំចង់​រក​ការងារ​ធ្វើ​ដោយ​សារ​ចង់មានលុយមើលជំងឺម៉ាក់ ដោយសារឥលូវម៉ាក់កើតជំងឺទឹកនោមផ្អែមខ្វះខាតលុយ»។ សុខៃ បន្ថែមថា «ក្នុងចិត្តខ្ញុំចង់ធ្វើការសាឡន ព្រោះដោយខ្ញុំចូលចិត្តសាឡន ណា​មួយ​ក៏​ចង់​រៀន​ចង់​ចេះ​ដែរ។ កាលខ្ញុំនៅក្មេងអត់ដែលរៀនទេរហូតដល់ឥលូវ អ៊ីចឹងខ្ញុំនឹង​ជ្រើស​រើស​រៀន​ខាង​សាឡន ព្រោះខ្ញុំចូលចិត្ត»។

ចំណែក ពលការិនី ផង សុភី បានប្រាប់ថា៖«ខ្ញុំចាប់អារម្មណ៍ជំនាញខាងកសិកម្ម ប៉ុន្តែ​ខ្ញុំចាស់​ហើយ​ចង់​ធ្វើការជាង ព្រោះមានម្ដាយចាស់ និងកូនតូចត្រូវចិញ្ចឹម។ ដូច្នេះខ្ញុំ​ត្រូវ​ធ្វើ​ការ​ដើម្បី​រកលុយ​»។

ដោយឡែក ពលការិនី ញ៉េប សុភា បានគូសបញ្ជាក់ថា៖«ខ្ញុំគិតថាល្អខ្លាំងមែនទែន ព្រោះ​កន្លង​មក​មិន​មែន ខ្ញុំមិនចង់រៀនទេ តែមកពីអត់មានលុយ ហើយធ្វើតែការងារឲ្យគេ។ ខ្ញុំចាប់​អារម្មណ៍​ការងារ​កាត់​ដេរ ប្រហែលរើសជំនាញកាត់ដេរ»។

ជាមួយគ្នានោះ ក្រុមពលការិនី បានអរគុណរាជរដ្ឋាភិបាល ដែលមិនត្រឹមតែសម្របសម្រួល យក​ចិត្ត​ទុកដាក់ពួកគាត់ឲ្យបានត្រលប់មកស្រុកកំណើតវិញដោយសុវត្ថិភាពនោះទេ គឺថែមទាំង​ផ្សព្វផ្សាយពីឱកាសការងារ និងការសិក្សាជំនាញបច្ចេកទេសដល់ពួកគាត់ ដោយឥតថ្លៃហើយ និងទទួលបានប្រាក់ឧបត្ថម្ភថែមទៀត។

សូមជម្រាបថា អគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និង​ទីភ្នាក់​ងារ​ជាតិ​មុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយ​ពី​ឱកាស​ការងារ​ក្នុង​ស្រុក​ជាង៥ម៉ឺន កន្លែង ព្រមទាំងការសិក្សាជំនាញបច្ចេកទេស ដល់ពលការិនីចំនួន ៦នាក់ ដែល​ទើបនឹងត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ដើម្បី​ឲ្យ​ក្រុ​​មពលការិនី មានការងារធ្វើពិតប្រាកដ មានជំនាញមួយពិតប្រាដក រក​ចំណូល​បាន​សមរម្យ​សម្រាប់​ចិញ្ចឹមជីវិត និងផ្គត់ផ្គង់គ្រួសារ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm