អនុប្រធាននាយកដ្ឋានបុគ្គលិករួមនៃគណៈកម្មការយោធាមជ្ឈិមរបស់ចិន លោក ជីង ជៀន ហ្វឹង (Jing Jianfeng)បាននិយាយកាលពីចុងសប្ដាហ៍នេះថា យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក បម្រើឲ្យតែផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ ហើយនោះនឹងត្រូវបរាជ័យមិនខានឡើយ។

លោក ជីង បានប្រាប់អ្នកសារព័ត៌មាននៅក្នុងកិច្ចសន្ទនា សាំងគ្រីឡា (Shangri-La) លើកទី២១ ដែលកំពុងបន្តថា សុន្ទរកថាធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) កាលពីថ្ងៃសៅរ៍ ត្រូវបានបង្កើតឡើងដើម្បីតែពង្រីកយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះទេ។
លោកលើកឡើងថា យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ពោរពេញដោយពាក្យពេចន៍ដ៏ពិរោះ និងស្ថិតក្រោមបដានៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់។ ទោះបីជាយ៉ាងណាក៏ដោយ យុទ្ធសាស្ត្រនេះ ប្រកាន់ខ្ជាប់នូវចិត្តគំនិតនៃសង្រ្គាមត្រជាក់ និងហ្គេមឥតប្រយោជន៍ ហើយបង្កើតបានជាក្លឹបបិទទ្វារ និងផ្តាច់មុខ។ គោលបំណងពិតប្រាកដគឺការរួមបញ្ចូលគ្នា។ លោកបាននិយាយ ថា ការបង្កើតក្រុមតូចមួយចូលទៅក្នុងកំណែទម្រង់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការណាតូ ដើម្បីរក្សាអនុត្តរភាពរបស់សហរដ្ឋអាមេរិក។
លោកបានបន្ថែមទៀតថា យុទ្ធសាស្ត្រនេះគឺហួសសម័យ ហើយសេចក្តីប្រាថ្នារួមរបស់ប្រទេសអាស៊ី- ប៉ាស៊ីហ្វិក គឺសន្តិភាព ការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ និងការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ខណៈសហរដ្ឋអាមេរិកមានបំណងបង្កើតការបែកបាក់ ញុះញង់ឱ្យមានការប្រឈមដាក់គ្នា និងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់៕

