ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងសន្តិសុខ និងបច្ចេកវិទ្យា លោក អាលី អ៊ីហ៊ូសាន Ali Ihusan ដែលបាននិយាយថា រដ្ឋាភិបាលប្រទេសម៉ាល់ឌីវ បានសម្រេចធ្វើវិសោធនកម្មច្បាប់របស់ខ្លួន ដើម្បីដាក់បម្រាមលើជនជាតិអ៊ីស្រាអែល មិនឱ្យចូលមកក្នុងប្រទេស។

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យ លោក Ihusan បាននិយាយថា ការសម្រេចនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បន្ទាប់ពីការអំពាវនាវរបស់ប្រជាជនក្នុងតំបន់ ឱ្យដាក់បម្រាមលើជនជាតិអ៊ីស្រាអែល ដោយសារតែការវាយប្រហារដ៏មហន្តរាយ នៅតំបន់ហ្កាហ្សា។
លោកនិយាយថា រដ្ឋាភិបាលនឹងធ្វើវិសោធនកម្មច្បាប់ ដើម្បីអនុវត្តបម្រាម ហើយគណៈកម្មាធិការពិសេសមួយ ត្រូវបានចាត់តាំងដើម្បីពន្លឿនដំណើរការនេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ប្រទេសម៉ាល់ឌីវ ទទួលបានភ្ញៀវទេសចរជាង១ លាននាក់ក្នុងមួយឆ្នាំ ដែលក្នុងចំណោមអ្នកទេសចរទាំងនេះ ប្រមាណ ១៥.០០០នាក់ មកពីប្រទេសអ៊ីស្រាអែល។
