ប្រមុខការពារជាតិកម្ពុជា និងចិនសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែប្រសើរឡើងថែមទៀត

2024/06/03 10:24:59 pm        63

ភ្នំពេញ ៖ ក្នុងឱកាសចូលរួមកិច្ចសន្ទនា Shangri-La លើកទី២១នៅប្រទេសសឹង្ហបុរី នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងលោកទុង ជុន (Dong Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណៈរដ្ឋប្រជាមានិតចិនបានឆ្លៀតជួប ពិភាក្សាទ្វេភាគីជាមួយគ្នា ដោយកិច្ចជំនួបនោះប្រមុខការពារជាតិទាំងពីរបានសន្យាបន្តពង្រឹងកិច្ចសហប្រ តិបត្តិរបស់កងទ័ពទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

នៅក្នុងកិច្ចជំនួបនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានបង្ហាញការគាំទ្រ និងអបអរសាទរចំពោះសន្ទរកថា របស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិចិន ដែលបានថ្លៃងក្នុងវេទិកាកិច្ចប្រជុំកំពូល    សន្តិសុខអាស៊ីលើកទី២១ ដែលក្នុងសន្ទរកថានោះបានបង្ហាញពីភាពរឹងមាំរបស់ប្រទេសចិន នៅលើឆាកអន្តរជាតិ។ នៅចំពោះមុខរដ្ឋមន្រ្តីការពារជាតិចិន នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តគាំទ្រគោលនយោបាយចិនតែមួយ»។

នៅក្នុងកិច្ចជំនួបទ្វេភាគីនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងអំពីទំនាក់ទំនងកម្ពុជា និងចិន មានការរីកចម្រើនយ៉ាងច្រើនរហូតដល់បច្ចុប្បន្ននេះ ហើយក្នុងនាមជាអ្នកបន្តវេន នាយឧត្តមសេនីយ៍ បានសន្យាថានឹងបន្តពង្រឹងពង្រីកកិច្ចទំនាក់ទំនងដែលមានស្រាប់ និងព្យាយាមធ្វើយ៉ាងណាបង្កើននូវទំនាក់ទំនងនេះ អោយបានកាន់តែល្អប្រសើរឡើងបន្ថែមទៀតដើម្បីគុណប្រយោជន៍របស់ ប្រទេសទាំងពីរ។

នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងអំពីសមយុទ្ធនាគមាសលើកទី៦ រវាងកងទ័ព កម្ពុជា និងចិនបានបញ្ចប់ដោយជោគជ័យ ខណៈតាមរយៈនៃការធ្វើសមយុទ្ធនេះបានធ្វើឲ្យកងយោធពលខេមរភូមិន្ទ មានជំនាញច្បាស់លាស់ និងមានមូលដ្ឋានសំខាន់ ក្នុងការពង្រឹងសមត្ថភាព វិស័យការពារជាតិរបស់ប្រទេសកម្ពុជាឲ្យកាន់តែល្អបន្ថែមទៀតនោះ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោក ទុង ជុន បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាកងទ័ពនៃប្រទេសទាំងពីរ(កម្ពុជា-ចិន)។ ទាក់ទងទៅនឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរនេះ ប្រមុខការពារជាតិចិនរូបនេះក៏បាន ស្នើសុំឲ្យមានការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់គ្នាទៅវិញទៅមកដើម្បីបន្តរក្សាប្រពៃណីមិត្តភាព រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា និងចិនឲ្យ កាន់តែជិតស្និទ្ធបន្ថែមទៀតផងដែរ៕

អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        62
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        137
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm