ពាន Soccer League លើកទី៧ ចាប់ពូលរួចរាល់ មុនបើកការប្រកួតផ្លូវការ ចុងសប្ដាហ៍នេះ

2024/06/03 10:35:34 pm        271

គណៈកម្មការរៀបចំការប្រកួត បានរៀបចំពិធីចាប់ឆ្នោតបែងចែកពូលប្រកួត នៃពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ រួចហើយ ក្នុងចំណោមបេក្ខភាពក្រុមបាល់ទាត់បុរស-នារី ទាំង ៦១ក្រុម ដែលបានចុះឈ្មោះចូលរួម មុនពិធីបើកការប្រកួតផ្លូវការ នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ ចុងសប្ដាហ៍នេះ ។

ពិធីចាប់ឆ្នោតនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ខៀវ ភារិទ្ធ សមាជិកអចិន្រ្តៃយ៍គណ:កម្មធិការកណ្ដាល ស.ស.យ.ក និងជាប្រធានគណៈកម្មការប្រតិបត្តិ កាលពីចុងសប្ដាហ៍កន្លងទៅ នៅអគារ The Kampus ហើយក៏មានការចូលរួមជាសក្ខីភាពពីឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ ។

ឯកឧត្តម ខៀវ ភារិទ្ធ មានប្រសាសន៍ថា Soccer League មិនត្រឹមជាវេទិកាផ្ដល់ឱកាសដល់កីឡាករគ្រប់រូប មកពីគ្រប់ស្ថាប័នរដ្ឋ និងឯកជនជុំវិញរាជធានី-ខេត្ត បានបញ្ចេញសមត្ថភាពលើទីលានប្រកបដោយតម្លាភាពនោះទេ ប៉ុន្តែព្រឹត្តិការណ៍នេះ គឺបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបំផុសចលនាសាមគ្គីភាព រឹតចំណងមិត្តភាពរបស់យុវជននៅទូទាំងប្រទេស ជាពិសេសដើម្បីបង្កើតធនធានមនុស្សក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន និងរឹងមាំ ដើម្បីជាថ្នាលឆ្ពោះទៅកាន់ថ្នាក់ជាតិ និងអន្តរជាតិ ក្រោមពាក្យស្លោកមួយគឺ «ស្មារតីសាមគ្គីភាព» ។

ទន្ទឹមជាមួយគ្នាដែរ ឆ្នាំនេះ គឺជាជោគជ័យថ្មីមួយទៀត ដែលក្រុមបាល់ទាត់នារី បានចូលរួមប្រកួតកាន់តែច្រើនជាងមុន ដែលជាបទពិសោធន៍ថ្មីមួយ ក្នុងការប្រកួត និងឆ្នាំក្រោយៗទៀត ឯកឧត្តមសង្ឃឹមថា នឹងមានកំណើនកាន់តែច្រើន ដើម្បីលើកស្ទួយ និងជំរុញការអភិវឌ្ឍបាល់ទាត់នារីកម្ពុជាកាន់តែរីកចម្រើន តាមរយៈការប្រកួតបាល់ទាត់នារី នៃពានរង្វាន់ Soccer League ដែលផ្ដួចផ្ដើមគំនិតរៀបចំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។

គួរដឹងថា ក្នុងចំណោមបេក្ខភាពចុះឈ្មោះចូលរួមប្រកួតពានរង្វាន់ Soccer League ឆ្នាំនេះ គឺមានក្រុមបាល់ទាត់បុរស ៤៨ក្រុម និងនាទី ១៣ក្រុម ។ សម្រាប់ក្រុមបាល់ទាត់បុរស បែងចែកជា ១៦ពូល ក្នុងមួយពូលមាន ៣ក្រុម ដើម្បីប្រកួតចាញ់រកក្រុមខ្លាំងប្រចាំពូលនីមួយៗឡើងវគ្គបន្ដ ។ រីឯផ្នែកនារី បែងចែកជា ៤ពូល ដោយពូល A មាន ៤ក្រុម ខណៈ ៣ពូលទៀត មាន ៣ក្រុមដូចៗគ្នា ។

ចំពោះការប្រកួត នៃពានរង្វាន់មិនអាជីពនេះដែរ នឹងប្រើប្រាស់ទីលានសរុប ៦ ក្នុងនោះក្រុមបាល់ទាត់បុរស នឹងប្រកួតនៅទីលានវិទ្យាល័យបឹង ត្របែក, ទីលាន AUPP, កីឡដ្ឋាន Smart RSN, កីឡាដ្ឋាន AIA Stadium, KMH Park, ពហុកីដ្ឋានជាតិអូឡាំពិក និងក្រុមបាល់ទាត់នារី ត្រូវប្រកួតនៅទីលានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm