នៅឥណ្ឌា រលកកម្តៅសម្លាប់មនុស្សយ៉ាងតិច ៨៧នាក់ ហើយមានជំងឺសុរិយរោគជិត ២៥.០០០ករណី ពីខែមីនា ដល់ឧសភា

2024/06/03 10:56:23 pm        107

ប្រទេសឥណ្ឌាបានជួបប្រទះនឹងករណីសង្ស័យពីការមានជំងឺសុរិយរោគជិត ២៥.០០០ករណី ហើយមនុស្សយ៉ាងតិច ៨៧នាក់ បានបាត់បង់ជីវិត បន្ទាប់ពីមានរលកកម្ដៅជាច្រើនថ្ងៃ នៅទូទាំងប្រទេស ចាប់ពីខែមីនា ដល់ខែឧសភា។

ខែឧសភា គឺជាខែដ៏អាក្រក់ជាពិសេស សម្រាប់តំបន់ ដោយសីតុណ្ហភាព នៅក្នុងរដ្ឋធានី Delhi និងរដ្ឋក្បែរខាង Rajasthan ឡើងដល់ ៥០អង្សាសេ។ ផ្ទុយទៅវិញ ផ្នែកខ្លះនៃភាគខាងកើតប្រទេសឥណ្ឌា បាន និងកំពុងរងឥទ្ធិពលពីព្យុះស៊ីក្លូន Remal។ ភ្លៀងធ្លាក់ខ្លាំង នៅរដ្ឋ Assam ភាគឦសាន បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៤នាក់ ស្លាប់ ចាប់តាំងពីថ្ងៃទី២៨ ខែឧសភា។

ជាមួយគ្នានេះ មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេស កាលថ្ងៃអាទិត្យ (ទី២ ខែមិថុនា) បានឲ្យដឹងថា នៅប្រទេសកោះស្រីលង្កា មនុស្សយ៉ាងហោចណាស់ ១៥នាក់ បានស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដី បន្ទាប់ពីភ្លៀងមូសុងយ៉ាងខ្លាំង បានវាយប្រហារតំបន់នេះ។

គួរបញ្ជាក់ថា កត្តារួមផ្សំជាច្រើនបាននាំឲ្យមានរដូវក្តៅក្តៅខ្លាំង នៅអាស៊ីខាងត្បូង ជានិន្នាការ ដែលអ្នកវិទ្យាសាស្ត្រ និយាយថា មានសភាពកាន់តែអាក្រក់ទៅៗ ដោយសារបម្រែបម្រួលអាកាសធាតុ ដែលបង្កឡើងដោយស្នាដៃរបស់មនុស្ស។

មន្ត្រីបោះឆ្នោតជាន់ខ្ពស់មួយរូប បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់បុគ្គលិកបោះឆ្នោតឥណ្ឌាចំនួន ៣៣នាក់ស្លាប់នៅថ្ងៃចុងក្រោយនៃការបោះឆ្នោត ដោយសារជំងឺសុរិយរោគ នៅក្នុងរដ្ឋតែ១ បន្ទាប់ពីសីតុណ្ហភាពដ៏ក្តៅគគុកបានគ្របដណ្តប់ទូទាំងប្រទេស។ រលកកម្ដៅដែលមិនធ្លាប់មានពីមុនមក នៅប្រទេសឥណ្ឌាបានឆក់យកជីវិតមនុស្សជាង ៤៥នាក់ ក្នុងរយៈពេល ៣៦ម៉ោងចុងក្រោយនេះ។ ជាមួយចំនួននេះ ចំនួនអ្នកស្លាប់ដោយសាររលកកម្ដៅ នៅទូទាំងប្រទេសបានឡើងដល់យ៉ាងហោចណាស់ ៨៧នាក់ហើយ។

តែយ៉ាងណាក្ដី ការិយាល័យអាកាសធាតុបានព្យាករថា ស្ថានភាពរលកកម្ដៅនឹងមិនសូវធ្ងន់ធ្ងរ រហូតដល់ថ្ងៃទី៥ ខែមិថុនា ហើយការមកដល់ដំបូងនៃខ្យល់មូសុង កាលពីសប្តាហ៍មុន នៅក្នុងរដ្ឋ Kerala ភាគខាងត្បូង ត្រូវបានគេរំពឹងថា នឹងនាំឲ្យកម្ដៅថយចុះបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm