Kylian Mbappe ចុះហត្ថលេខាលើកិច្ចសន្យាចូលរួមជាមួយ Real Madrid

2024/06/03 11:07:11 pm        185

ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានចុះហត្ថលេខាលើកិច្ចសន្យាចូលរួមជាមួយ Real Madrid ហើយដោយគ្មានតម្លៃផ្ទេរ នៅពេលកិច្ចសន្យារបស់គេនឹងអស់សុពលភាពផ្លូវការនៅថ្ងៃទី ៣០ ខែមិថុនាខាងជាមួយ Paris Saint Germain។

កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បានយល់ព្រមកិច្ចព្រមព្រៀងផ្ទាល់មាត់ក្នុងការផ្លាស់ទៅកីឡដ្ឋាន Santiago Bernabeu កាលពីខែកុម្ភៈកន្លងទៅ និងបានប្រកាសផងដែរពីការចាកចេញពី PSG នៅដំណាច់រដូវកាល។

Mbappe នៅពេលនេះបានចុះហត្ថលេខាក្នុងកិច្ចព្រមព្រៀងមួយផ្លាស់ទៅកាន់ La Liga នៅពេលទីផ្សារដោះដូរកីឡាករបើកចំហរនៅថ្ងៃទី ១ ខែកក្កដាខាងមុខ។

ក្លិបដែលមានមូលដ្ឋាននៅរដ្ឋធានី Madrid របស់អេស្ប៉ាញមួយនេះ គ្រោងនឹងប្រកាសពីកិច្ចសន្យារបស់ខ្លួនក្នុងសប្តាហ៍នេះ ហើយនឹងបង្ហាញខ្លួន Kylian Mbappe ក្នុងសន្និសីទសារព័ត៌មានផ្លូវការមុន Euro 2024។

Mbappe បេក្ខភាពជើងឯកបាល់ទាត់ពិភពលោកជាមួយបារាំងឆ្នាំ ២០១៨ គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Paris Saint Germain សរុប ២៥៦ គ្រាប់ តាំងពីផ្លាស់ពី Monaco នៅឆ្នាំ ២០១៧។

កិច្ចសន្យាជាមួយ Real Madrid នៅពេលនេះ មានសុពលភាពដល់ឆ្នាំ ២០២៩ ដោយគេនឹងទទួលបានប្រាក់ឈ្នួល ១៥ លានអឺរ៉ូក្នុងមួយរដូវកាល បូកនឹងប្រាក់រង្វាន់ផ្សេងទៀតដល់ទៅ ១៥០ លានអឺរ៉ូក្នុងរយៈពេល ៥ ឆ្នាំ៕​ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        153
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm