
សារព័ត៌មានរដ្ឋ រាយការណ៍ថា ពិព័រណ៍វិទ្យាសាស្ត្រយុវជន បានបើកសម្ពោធន៍នៅរដ្ឋធានីព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ ។
រូបភាពវីដេអូឃ្លីបផ្តល់ជូនទីភ្នាក់ងាររ៉យទ័រដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដែលពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់បាន ឃើញសិស្សសាលាកូរ៉េខាងជើង ចូលរួមពិធីបើកសម្ពោធន៍ពិព័រណ៍វិទ្យាសាស្ត្រយុវជន ។
KCNA រាយការណ៍ថា វត្ថុតាំងពិព័រណ៍ប្រហែល ២៨០មុខ របស់សិស្សសាលាមកពីទូទាំងប្រទេស ត្រូវបានបង្ហាញនៅក្នុងពិព័រណ៍វិទ្យាសាស្ត្រយុវជនកូរ៉េខាងជើង ។
KCNA រាយការណ៍ទៀតថា ពិព័រណ៍វិទ្យាសាស្ត្រយុវជន ដែលមានឈ្មោះ "The National Children's Science Fictions Models and Inventions-2024 " បានបើក ដើម្បីប្រារព្ធខួបលើកទី ៧៨នៃការបង្កើតសហភាពកុមារកូរ៉េ ៕