ក្រសួងការពារជាតិ ដំណើរការចាក់វ៉ាក់សាំងដូសទី៣ ជូនកងទ័ពនិងគ្រួសារកងទ័ព ចំនួន៥មណ្ឌល ក្នុងរាជធានីភ្នំពេញ

2021/08/10 07:37:31 pm        748

ភ្នំពេញ ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទអាស្រ្តាហ្សេនីកា ដូសជំរុញ ឬដូសទី៣ ជូនកងទ័ព និងគ្រួសារកងទ័ព ចំនួន៥មណ្ឌល ក្នុងរាជធានីភ្នំពេញ ដែលបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១​ម្សិលមិញ​នេះ។

បើតាមឧត្តមសេនីយ៍ទោ ព្រំ សុខារ័ត្ន នាយករង នៃនាយកដ្ឋានសុខាភិបាល និងជាប្រធាន​ក្រុម​ប្រចាំការទទួលខុសត្រូវការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅសាលាបឋមសិក្សា និង​អនុវិទ្យាល័យ វត្តនាគវ័ន ខណ្ឌទួលគោក រាជធានីភ្នំពេញ បានប្រាប់BTVព័ត៌មាននាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះថា មណ្ឌលចាក់វ៉ាក់សាំងដូសជម្រុញ ឬដូសទី៣ ជូនកងទ័ព និង​គ្រួសារកងទ័ព នៅក្នុងរាជធានីភ្នំពេញ មានចំនួន៥មណ្ឌលចាក់វ៉ាក់សាំង គឺទី១.មណ្ឌលចាក់វ៉ាក់សាំង ក្នុងមនី្ទរពេទ្យព្រះកេតុមាលា, ទី២.មណ្ឌលចាក់វ៉ាក់សាំង ក្នុងសាលាបឋម​សិក្សា និងអនុវិទ្យាល័យ វត្តនាគវ័ន, ទី៣. មណ្ឌលចាក់វ៉ាក់សាំង ក្នុងវិទ្យាស្ថាន​វិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម, ទី៤. មណ្ឌលចាក់វ៉ាក់សាំង ក្នុងអាជ្ញាធរមីន​ក្រោមការគ្រប់គ្រង​របស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសនិ្តភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាម និងទី៥. មណ្ឌលចាក់វ៉ាក់សាំង ក្នុងវិទ្យាស្ថានបច្ចេកវិទ្យាសម្តេចតេជោ កំពង់ស្ពឺ។

ទន្ទឹមគ្នានោះដែរកងទ័ព និងគ្រួសារកងទ័ព បានមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជម្រុញ ឬដូសទី៣ បានលើកឡើងស្រដៀងគ្នាថា ការចាក់វ៉ាក់សាំងដូសទី៣នេះ គឺពិតជា​សំខាន់​​ណាស់សម្រាប់ការពារ និងពង្រឹងសុខភាពយកឈ្នះជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត ហើយក៏សូមគោរពដឹងគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រមុខថ្នាក់ដឹក​នាំទាំងអស់ ដែលបានគិតគូរដល់កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ជាចុងក្រោយឧត្តមសេនីយ៍ទោ ព្រំ សុខារ័ត្ន បានបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យដែលចាក់វ៉ាក់សាំង​នៅមណ្ឌលនេះ មានចំនួន៤០នាក់ មានបន្ទប់ចាក់វ៉ាក់សាំង២ និងបន្ទប់សង្រ្គោះ១ ដោយធ្វើការចាក់​វ៉ាក់សាំង​ជូនចំនួន៨អង្គភាព ក្រោមចំណុះនាយកដ្ឋាន។

ក្រោយពីកងទ័ព និងគ្រួសារកងទ័ព ចាក់វ៉ាក់សាំងដូសជម្រុញ ឬដូសទី៣រួចរាល់ សូមបន្តចូលរួម​អនុវត្តន៍​វិធានការរបស់សម្តេចតេជោ គឺ៣កុំ ៣ការពារ ដើម្បីការពារ ទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        91
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        107
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm