
នាយកដ្ឋាននគរបាលក្រុង Akron និយាយថា ករណីបាញ់ប្រហារកាលពីយប់ថ្ងៃអាទិត្យនៅទីក្រុង Akron រដ្ឋ Ohio សហរដ្ឋអាមេរិក បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងមនុស្ស ២៥នាក់ផ្សេងទៀត រងរបួស ។
ក្រុមនគរបាលអះអាងថា ជនរងគ្រោះជាច្រើននាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកទាំងយប់ ដោយពួកគេមានរបួសត្រូវគ្រាប់កាំភ្លើង ។
ពួកគេបន្តថា ចន្លោះម៉ោង ១០យប់ និងពាក់កណ្តាលអាធ្រាត្រ មនុស្សបានវិលត្រឡប់ពីពិធីជប់លៀង ហើយ ពួកគេក៏ទទួលបានព័ត៌មានពីករណីបាញ់ប្រហារនេះ ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា កាំភ្លើងខ្លី ២ដើម និងសំបកកាទុសជាច្រើនគ្រាប់ ត្រូវបានរកឃើញនៅកន្លែងកើតហេតុ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមនគរបាល ពុំទាន់បានផ្តល់ព័ត៌មានលម្អិតពីជនរងគ្រោះ ឬជនសង្ស័យនោះឡើយ៕