ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ទទួលបានចំណូលបន្ថែមពីការលក់ផ្សិតប៉ក់ ឬផ្សិតផូងផាំង ដែលរកបានពីក្នុងព្រៃ

2024/06/04 03:45:21 pm        198

ពោធិ៍សាត់៖ ផ្សិតប៉ក់ ឬផ្សិតផូងផាំង គឺជាប្រភេទផ្សិតម្យ៉ាងដែលមានដុះជាហ្វូងតាមព្រៃភ្នំ ហើយ​ផ្សិតប្រភេទនេះ ខុសពីផ្សិតធម្មតាព្រោះវាដុះនៅក្នុងដី ដែលមានរាងមូលដូចពងក្រួច សម្រាប់​ខេត្តពោធិ៍សាត់ ផ្សិតប្រភេទនេះមានដុះច្រើននៅក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង ។

 

ផ្សិតប៉ក់ ឬផ្សិតផូងផាំងនេះ អាចយកទៅច្នៃធ្វើជាម្ហូបមានរស់ជាតិឆ្ងាញ់ពិសារ ហើយ​មាន​តម្រូវ​ការទីផ្សារទាំងក្នុងស្រុកនិងក្រៅស្រុក ដូចនេះឱ្យតែដល់រដូវមានផ្សិតប្រភេទនេះ តែងតែ​មាន​ឈ្មួញម​ក​ចាំប្រមូលទិញ ហើយប្រជាពលរដ្ឋជាច្រើនរយគ្រួសារ ដែលភាគច្រើន​មក​ពី​ស្រុក​ភ្នំ​ក្រវាញ ស្រុកតាលោសែនជ័យ និងស្រុកវាលវែង បានទៅស្វែងរុករក​ប្រមូល​ផល​ផ្សិត​នេះ​ពីតាម​តំបន់​ព្រៃភ្នំនានាក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង ដើម្បីលក់យកថវិកា​ផ្គត់ផ្គង់​ជីវភាព​បន្ថែម​ពី​លើ​ការងារ​ស្រែចំការ ។

 

បើតាមប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញ ដែលជាអ្នករកផ្សិតនេះលក់ បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០២៤​នេះ ផ្សិតប៉ក់ឬផ្សិតផូងផាំងនេះមានដុះច្រើន ចំពោះតំលៃប្រៀបធៀបនិងឆ្នាំមុនៗគឺដូចគ្នា តែតម្លៃ​ផ្សិតប្រភេទ​នេះ​វាប្រែប្រួល​តាម​គុណភាព​គឺ​នៅដើម​រដូវ​ប្រមូល​ផល​ផ្សិត​នៅ​ខ្ចី​អាច​លក់​បាន​៦ម៉ឺន​រៀល​ក្នុង១គីឡូក្រាម ហើយនៅចុងរដូវប្រមូលផលដោយសារផ្សិតកាន់តែចាស់ទៅៗ ធ្វើឱ្យ​មាន​តម្លៃ​ថយចុះជាបន្តបន្ទាប់រហូតដល់ក្រោម១ម៉ឺនរៀលក្នុង១គីឡូក្រាម ។

គួរឱ្យដឹងដែរថា ផ្សិតប៉ក់ ឬផ្សិតផូងផាំង កើតចេញពីផេះផង់ នៃព្រៃ​ ឬ​រុក្ខជាតិ​ដែល​ត្រូវ​បាន​ភ្លើង​ឆេះ​ក្នុង​រដូវប្រាំង លុះត្រូវបានស្រោចស្រពដោយដំណក់ទឹកភ្លៀងក៏កើតចេញជាផ្សិតនេះឡើង មាន​ដុះ​តែម្តងគត់ក្នុងមួយឆ្នាំ គឺនៅដើមរដូវវស្សា ហើយ​ក្នុងឆ្នាំ២០២៤នេះនៅស្រុកភ្នំក្រវាញ និង​ស្រុកវាលវែងផ្សិតនេះ គឺមានដុះពីចុងខែមេសា រហូតដល់ដើមខែមិថុនា ហើយ​វា​នឹង​ចាយ​មក​លើ​ដី​ទាំង​អស់នៅពេលដែលមាន ភ្លៀងធ្លាក់ជោគជាំហើយនៅពេលនោះគឺគេលែងបរិភោគហើយ ៕ អត្ថបទ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        169
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        147
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm