មនុស្ស ៤ នាក់ស្លាប់ដោយសារទឹកជំនន់នៅអាល្លឺម៉ង់ ស្របពេលការព្រមានពីបម្រែបម្រួលអាកាសធាតុ

2024/06/04 04:38:23 pm        90

ក្រុមអ្នកជួយសង្គ្រោះកាលពីថ្ងៃចន្ទ (០៣ មិថុនា) បានបន្តប្រតិបត្តិការជម្លៀសប្រជាជនចេញពីទឹកជំនន់នៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ ដែលបានឆក់យកជីវិតមនុស្ស ៤ នាក់ ខណៈដែលលោកអធិការបតី អូឡា សូស (Olaf Scholz) បានហៅគ្រោះហន្តរាយនោះថាថាជា «ការព្រមាន» ពីបញ្ហាបម្រែបម្រួលអាកាសធាតុកាន់តែអាក្រក់ទៅៗ។

មនុស្សរាប់ពាន់នាក់នៅក្នុងតំបន់ បាវ៉ារៀ (Bavaria) និងតំបន់ បាដិន-វើធិមប៊ែក (Baden-Wuerttemberg) ត្រូវចាកចេញពីលំនៅឋានរបស់ពួកគេចាប់តាំងពីភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសុក្រ សប្ដាហ៍មុនបានបង្កឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។ ការជម្លៀសបន្ថែមត្រូវបានគេដាក់ចេញពេញមួយយប់ដល់ថ្ងៃចន្ទ ខណៈដែលបរិមាណទឹកជំនន់ដ៏ច្រើនបណ្តាលឱ្យការការពារទឹកជំនន់បរាជ័យ ហើយអ្នកស្រុកនៅជុំវិញតំបន់ ម៉ានឈីង-ភីឈែល (Manching-Pichl) ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយទឹកជំនន់ ត្រូវបានគេប្រាប់ឱ្យជ្រកកោននៅជាន់ខាងលើនៃលំនៅឋានរបស់ពួកគេ។

នគរបាលក្នុងតំបន់បាននិយាយថា អ្នកស្ម័គ្រចិត្តម្នាក់នៅតែបន្តបាត់ខ្លួន បន្ទាប់ពីទូករបស់គេ ក្រឡាប់កាលពីយប់ថ្ងៃអាទិត្យ ខណៈប្រតិបត្តិការស្វែងរកត្រូវបញ្ឈប់ដោយសារតែកម្ពស់ទឹកខ្ពស់ និងចរន្តទឹកខ្លាំង។

ទឹកជំនន់ដែលរីករាលដាល និងភ្លៀងធ្លាក់ជាបន្តបន្ទាប់បានជះឥទ្ធិពលដល់ការដឹកជញ្ជូនក្នុងតំបន់ ជាមួយនឹងការលុបចោល និងពន្យារពេលរថភ្លើងយ៉ាងទូលំទូលាយ។ ទោះបីជាមានការសន្យារបស់លោក សូស ក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុក៏ដោយ ក្រុមអ្នកជំនាញបាននិយាយដោយឡែកពីគ្នាកាលពីថ្ងៃចន្ទថា ការព្យាករការបំភាយឧស្ម័នរបស់រដ្ឋាភិបាលរហូតដល់ឆ្នាំ២០៣០ គឺមិនប្រាកដប្រជានោះទេ ដែលជាហេតុមួយផ្នែកបង្កឱ្យមានគ្រោះធម្មជាតិទាំងនេះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        37
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        107
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm