ក្រសួងកសិកម្មប្រាប់មូលហេតុ៩ចំណុច ធ្វើឲ្យតម្លៃជីថ្លៃខុសរាល់ឆ្នាំ បង្កពីបញ្ហាវិបត្តិជំងឺកូវីដ១៩

2021/08/10 08:17:54 pm        816

ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានប្រកាសប្រាប់ពីមូលហេតុចំនួន៩ចំណុច ដែលធ្វើឲ្យតម្លៃជីកសិកម្ម នៅក្នុងឆ្នាំ២០២១នេះ មានការឡើងថ្លៃខ្ពស់ជាងរាល់ឆ្នាំ និងធ្វើឲ្យ​មាន​ការ​ត្អូញត្អែរជាបន្តបន្ទាប់ពីសំណាក់ប្រជាពលរដ្ឋ ពិសេសកសិករធ្វើដំណាំស្រូវ ដោយបញ្ហានេះ គឺបានបង្កឡើងដោយវិបត្តិជាសកល នៃជំងឺកូវីដ១៩ ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ស្ថានភារីករាលដាលនៃជំងឺកូវីដ១៩ រយៈពេលជិត២ឆ្នាំកន្លងទៅនេះ បានធ្វើឲ្យគ្រប់វិស័យជួបនឹងបញ្ហាប្រឈម ។ ដោយឡែកផលិតកម្ម ក្នុងវិស័យកសិកម្មនៅកម្ពុជា ឆ្នាំ២០២១នេះ បានពិនិត្យឃើញថាមានសន្ទុះ កើនឡើងគួរឲ្យកត់សម្គាល់ រីឯតម្រូវការថ្នាំកសិកម្ម និងជីកសិកម្មក៏មានសន្ទុះកើនឡើងផងដែរ ។

សេចក្តីប្រកាសបានបន្តថា នៅឆ្នាំ២០២០ មានក្រុមហ៊ុននាំចូលថ្នាំកសិកម្ម និងជីកសិកម្ម យោងតាមលិខិតអនុញ្ញាតនាំចូលមាន ថ្នាំកសិកម្មចំនួន ១០៣ ០០៥តោន និងជីកសិកម្មចំនួន ១ ៤០៦ ៧៧៥តោន ហើយនៅឆ្នាំ២០២១នេះ គិតត្រឹមខែឧសភា ក្រសួងបានពិនិត្យឃើញថា ការនាំចូលថ្នាំកសិកម្មចំនួន ៤៧ ៤០៩តោន និងជីកសិកម្មចំនួន ៨៥៨ ៦៣២តោន ។

ប្រភពបន្ថែមថា ទន្ទឹមនឹងនេះជីកសិកម្ម ក៏មានតម្លៃថ្លៃជាងកាលពីឆ្នាំកន្លងទៅ ដោយផ្ដើមចេញ​មូលហេតុសំខានៗមួយចំនួន រួមមានទី១. បណ្ដាប្រទេសផលិតថ្នាំកសិកម្ម និងជីកសិកម្ម មិនអាច​ផលិតឆ្លើយតបបានតាមការបញ្ជាទិញពីកម្ពុជា, ទី២. វត្ថុធាតុដើមមានការខ្វះខាត​ក្នុងការ​ផ្គត់ផ្គង​ពីបណ្ដាប្រទេសផលិតធំៗ មានដូចជា ប្រទេសចិន ប្រទេសម៉ាឡេ និងប្រទេសអារ៉ាប់, ទី៣. ផលិតកម្មជីកសិកម្ម ត្រូវបានកាត់បន្ថយកម្លាំងពលកម្មដោយបញ្ហាការរាលដាលជំងឺកូវីដ១៩ មាននៅចិន ថៃ និងវៀតណាម ។ ទី៤. ការដឹកជញ្ជូនប្រើពេលវេលាយូរ​ដោយមានបញ្ហារាលដាល​នៃជំងឺកូវីដ១៩ (មានការប្រុងប្រយ័ត្នទៅលើផ្នែកសុខភាព និងត្រួតពិនិត្យតាមវិធានការ​សុខាភិបាល), ទី៥. ទន្ទឹមនឹងការបញ្ជាទិញពីកម្ពុជា នៅបណ្ដាប្រទេសផ្សេងៗក៏មានការ​បញ្ជាទិញដែរ ដូចនេះការផ្គត់ផ្គង់មិនគ្រប់តាមតម្រូវការ, ទី៦. ការចំណាយលើការរៀបចំវេចខ្ចប់​ឡើងវិញ ដែលត្រូវការសំបកវេចខ្ចប់​បោះពុម្ព​ជាភាសាខ្មែរ ។

ទី៧. ក្រុមហ៊ុនផ្គត់ផ្គង់ជី-ថ្នាំកសិកម្មមួយចំនួន មិនបានទៅទិញដល់រោងចក្រផលិតផ្ទាល់ ដោយទិញ​តាមរយៈឈ្មួញកណ្ដាល ជាហេតុធ្វើឲ្យជី-ថ្នាំកសិកម្មថ្លៃជាងតម្លៃនៅក្នុងរោងចក្រផលិត, ទី៨. តម្រូវការជីកសិកម្មក្នុងស្រុក មានការកើនឡើងច្រើន ដោយសារអ្នកវិនិយោគមួយចំនួន ប្តូរវិស័យផ្សេងៗ មកវិនិយោគលើវិស័យកម្ម និងទី៩. ប្រទេសកម្ពុជាមិនទាន់មានលទ្ធភាព អាចផលិតជីកសិកម្មបាននៅឡើយ (មានលទ្ធភាពផលិតជីធម្មជាតិ និងជីសរីរាង្គតែប៉ុណ្ណោះ) ។

គួរបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជា មានកសិករតាមបណ្ដាខេត្តមួយចំនួន ពិសេសនៅតំបន់​មាន​ប្រភពទឹកធំៗ និងមានការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ អាងស្តុកទឹក ទំនប់ស្ទាក់ទឹក និងមានប្រឡាយ​ច្រើន បានបង្កើនការដាំដុះដំណាំស្រូវ ប្រភេទស្រូវស្រាល (ស្រូវបង្កើនរដូវ) ចំនួន២ ទៅ៣ដង ក្នុងមួយឆ្នាំ ទើបមានប្រើប្រាស់ជីកសិកម្មច្រើន និងមានតម្រូវការច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ៕

អត្ថបទ ៖ ​បាន សុខរិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm