សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ី ផ្ដល់ឧបកណ៍តេស្តទឹកមូត្ររកសាធាតុញៀនជាង ១៣ម៉ឺន ជូនក្រសួងមហាផ្ទៃ

2024/06/04 06:04:25 pm        83

លោក ម៉ា ញួញហាវ អនុប្រធានអចិន្រ្តៃយ៍សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ី កាលពី​ពេលថ្មីៗ​នេះ បានផ្ដល់ជំនួយឧបករណ៍តេស្តទឹកមូត្ររកសាធាតុញៀនចំនួន១៣ម៉ឺនតេស្ត ជូនក្រសួង​មហាផ្ទៃ ដើម្បីគាំទ្រការធ្វើតេស្តរកសារធាតុញៀន លើមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ក្នុង​ក្រប​ខណ្ឌក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្របតាមបទបញ្ជាលេខ០១ ប.ប. របស់​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។

ជំនួយឧបករណ៍តេស្តរកសាធាតុញៀនទាំងនោះ ត្រូវបានភាគីសមាគមចិន ផ្ដល់​ជូន​ក្រសួង​មហា​ផ្ទៃ ស្របតាមស្មារតីនៃជំនួប ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បានអនុញ្ញាតជូនលោក ម៉ា ញួញហាវ អនុប្រធានអចិន្រ្តៃយ៍​សមាគម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ចិន-អាស៊ី និងសហការី ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែលជានិច្ចជាកាល បានផ្ដល់ការគាំទ្រជាច្រើនវិស័យដល់រដ្ឋាភិបាល និងប្រជាជន​កម្ពុជា​។ ប្រមុខក្រសួងមហាផ្ទៃ បានចាត់ទុកជំនួយ​ឧបករណ៍​តេស្ត​ដែល​សមាគមចិន​បាន​ផ្ដល់​ជូន​នោះ ថាជាសក្ខីភាពថ្មីមួយទៀតបញ្ជាក់ពីការយកចិត្តទុកដាក់របស់មិត្តចិន ក្នុងការប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុសច្បាប់នៅកម្ពុជា។

សូមបញ្ជាក់ថា ជំនួយឧបករណ៍តេស្តដែលទទួលបានពីភាគីចិន រួមទាំង​ឧបករណ៍​ដែល​ក្រសួង​មាន​ស្រាប់ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ប្រគល់ជូនអង្គភាពចំណុះក្រសួងមហាផ្ទៃ និង​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ រួមទាំងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ខណៈក្រសួង​បាន​ដាក់​ផែនការ​ធ្វើ​តេស្តរកសាធាតុញៀនលើមន្រ្តីនិងកងកម្លាំងដូចភ្លៀងរលឹម៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        156
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm