ក្រុមប្រឹក្សាថ្មី ប្តេជ្ញាចិត្តជំរុញសេវាសាធារណៈ និងតម្រូវការរបស់ពលរដ្ឋឱ្យកាន់តែល្អប្រសើរ

2024/06/04 06:44:18 pm        190

សមាជិកក្រុមប្រឹក្សាខណ្ឌ៧មករាដែលជាប់ក្នុងអាណត្តិទី៤ នៅរាជធានីភ្នំពេញ បាន​ប្តេជ្ញា​ចិត្ត​ជំរុញ​ការផ្តល់សេវាសាធារណៈ និងតម្រូវការរចាំបាច់របស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

ស្របពេលថ្ងៃនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្វើការប្រកាស​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤ មាន​សមាជិកក្រុមប្រឹក្សាថ្មីរបស់ខណ្ឌ៧មករា ក្នុងរាជធានីភ្នំពេញ បានប្រាប់ BTV នៅថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ២០២៤ថា ក្នុងនាមសមាជិកក្រុមប្រឹក្សាដែលទទួលបានសំឡេងគាំទ្រពីអ្នកបោះឆ្នោត បាន​បង្ហាញការពេញចិត្តចំពោះលទ្ធផលដែលរៀបចំដោយ គ.ជ.ប និងលើក​ឡើង​ពី​ការ​ត្រៀម​លក្ខណៈ​រួចរាល់​ក្នុងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ឈរ​លើ​ស្មារតី​រួមគ្នាសំដៅបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។

សមាជិកក្រុមប្រឹក្សាថ្មីបានលើកឡើងថា ក្នុងពេលទទួល​បាន​ការ​តែង​តាំង​ជាសមាជិក​ក្រុម​ប្រឹក្សា​នាពេល​ខាង​មុខ នឹងចូលរួមចំណែកដល់ការផ្តល់សេវាសាធារណៈ ការពារសន្តិសុខ​សុវត្ថិភាព​សង្គម និងឆ្លើយតប ហើយចូលរួមដោះស្រាយរាល់បញ្ហាទាំងឡាយដែលប្រជាពលរដ្ឋប្រឈម។

សមាជិកក្រុមប្រឹក្សាអាណត្តិទី៤នេះ បានប្ដេជ្ញាថា ក្នុងពេលកាន់​តំណែងនឹ​ងចូល​រួម​ឱ្យ​បាន​គ្រប់​កិច្ច​ប្រជុំ​វិសាមញ្ញជាមួយរដ្ឋបាលខណ្ឌ និងវេទិកាសាធារណៈឱ្យបានញឹកញាប់ ដើម្បីស្តាប់ និង​ទទួល​រាល់​ការស្នើសុំ និងសំណើទាំងអស់របស់ប្រជាពលរដ្ឋឱ្យធានាបាននូវគុណប្រយោជន៍ សម្រា​ប់​មូលដ្ឋានប្រកបដោយទៅសុខដុមនីយកម្ម។

សូមជម្រាបថា ការប្រកាសលទ្ធផលផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤ ត្រូវបានរំកិល​មក​រៀប​ចំ​ប្រកាស​មុន​កាល​បរិច្ឆេទ​កំណត់​ដោយ​ប្តូរ​ពីថ្ងៃទី៨ ខែមិថុនា មកប្រកាសថ្ងៃទី៤ ខែមិថុនា បន្ទាប់ពី គ.ជ.ប បានដោះ​ស្រាយ​បណ្តឹង​រួច​រាល់ជូនគណបក្សនយោបាយដែលបានប្តឹងអំឡុងការបោះឆ្នោត។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី​៤​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពីថ្ងៃទី២៦ ខែឧសភាកន្លងទៅ មានគណបក្ស​នយោបាយ​ចូលរួម​ប្រកួត​ប្រជែង​ចំនួន៥ រួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ ខណៈអ្នកបោះឆ្នោតបានចូលរួមសរុបចំនួន ១១,៥៩៨ ស្មើ ៩៩,៧៩ ភាគរយ៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        77
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        91
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm