Southampton រក​បាន​អ្នក​ជំនួស Danny Ings ដែល​ចាក​ចេញទៅ Aston Villa

2021/08/10 09:05:12 pm        106

​បាល់ទាត់៖ ​បន្ទាប់ពី​ការ​ចាក​ចេញ​របស់​ខ្សែប្រយុទ្ធ​ជួរមុខ Danny Ings ទៅកាន់ Aston Villa ក្លិប​បាល់ទាត់ Southampton ត្រូវ​បាន​គេ​ដឹង​ថា​ រក​បាន​អ្នក​ជំនួស​តំណែង​នេះ​ហើយ​គឺ​ខ្សែប្រយុទ្ធ Blackburn Rovers, Adam Armstrong​។

​​កីឡាករ​វ័យ ២៤​ឆ្នាំ Adam Armstrong ត្រូវ​ពិនិត្យ​សុខភាព​ជាមួយ Southampton នៅ​ថ្ងៃ​អង្គារ​នេះ​មុន​ការផ្ទេរ​ដែល​គេ​ដឹងថា​ នឹង​អាចមាន​តំលៃ​លើសពី ២០លាន​ផោន​។ ​Adam Armstrong ស៊ុត​បញ្ចូល​ទី​បាន ២៨គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៤០ប្រកួត​ឱ្យ Blackburn Rovers នៅ​ក្របខណ្ឌ League Championship រដូវ​កាល​មុន​។ ​Adam Armstrong ដែល​ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុមយុវជន​អាយុ​ក្រោម ២១ឆ្នាំ​អង់គ្លេស​ផងដែរ​នោះ បានចាប់ផ្តើម​អាជីព​ដំបូង​របស់ខ្លួន​ជាមួយ Newcastle United និង​ធ្លាប់​ចំណាយពេល​ជាច្រើន​ជា​កីឡាករ​ខ្ចី​ជើង​នៅ Coventry, Barnsley, Bolton និង Blackburn មុនពេល Blackburn ទិញ​ផ្តាច់​នៅ​ឆ្នាំ ២០១៨​។​ ​​Southampton ដែល​បញ្ចប់​លេខ ១៥ នៅ Premier League រដូវ​កាល​មុននឹង​ចាប់ផ្តើម​រដូវ​កាល​ថ្មី​ចុង​សប្តាហ៍​នេះ​ជួប​ជាមួយ Everton នៅ​ទឹកដី Goodison Park៕

​អត្ថបទ​៖​នាង សុភា​វុ​ធ 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        104
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        117
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm