រយៈពេល៥ខែមកនេះ NEA បញ្ជូនអ្នកស្វែងរកការងារជូននិយោជកបានចំនួនជាង ១៥,០០០ នាក់

2024/06/04 06:47:54 pm        153

មន្រ្តីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតក្នុងរយៈពេល ៥ខែ នៃឆ្នាំ២០២៤នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានផ្គូរផ្គងបញ្ជូនអ្នកស្វែងរកការងារធ្វើទៅឲ្យនិយោជកបានចំនួនជាង ១៥,០០០នាក់ ហើយអ្នកដែលទទួលបានការងារធ្វើមានចំនួនជិត ៣ពាន់នាក់។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា បច្ចុប្បន្ននេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានធ្វើការផ្សព្វផ្សាយជារៀងរាល់ថ្ងៃអំពីឱកាសការងារ ជាពិសេសតាមរយៈមជ្ឈមណ្ឌលការងារចល័ត ហើយមជ្ឈមណ្ឌលនេះចេញផ្សព្វផ្សាយបានជាង ៦០០ ដង ទៅកាន់យុវជន និងសាធារណជន បានជាង ៦ម៉ឺននាក់។

ឯកឧត្តមបានបន្តថា ការផ្សព្វផ្សាយតាមរយៈមជ្ឈមណ្ឌលការងារចល័តនេះ គឺមានសារៈសំខាន់ណាស់ ដែលធ្វើឲ្យយុវជននៅតាមទីដាច់ស្រយាល ក៏ដូចជាមិនទាន់បានមានឱកាសទទួលបានសេវាកម្មឱកាសការងារដែលផ្សព្វផ្សាយនៅទីស្តីការក្រសួងការងារ ដែលអាចទទួលបានព័ត៌មាន ដូច្នេះហើយបានជាក្រសួងការងារបានធ្វើការជារៀងរាល់ថ្ងៃ និងការបញ្ជូនមជ្ឈមណ្ឌលការងារនេះនៅគ្រប់ទិសទី ទោះបីជាតំបន់ដាច់ស្រយាលក៏ដោយ ដើម្បីផ្សព្វផ្សាយអំពីតម្រូវការការងារនៅកម្ពុជាសព្វថ្ងៃនេះ ដែលមានចំនួនជាង ៥ម៉ឺននាក់ ដែលត្រូវការកម្លាំងពលកម្មយុវជនចូលបម្រើការងារ។

ទាក់ទិនការងារផ្សព្វផ្សាយព័ត៌មានការងារនេះ ក្រុមនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថា សព្វថ្ងៃនេះបានមើលឃើញថា អត្រាការងារពិតជាមានច្រើនណាស់ និងមិនមែន​តែមួយ​ផ្នែកនោះទេ ប៉ុន្តែអ្វីដែលសំខាន់ចំពោះមុខ​ គឺការត្រៀមខ្លួនដើម្បីឆ្លើយតបទីផ្សារការងារដែល​កំពុងមានតម្រូវការ។ ក្រុមនិស្សិតទាំងនេះ ក៏បានបានលើកឡើងស្រដៀងគ្នាទៀតថា ការផ្សព្វផ្សាយ​អំពីព័ត៌មានទីផ្សារការងារសព្វថ្ងៃនេះទៀតសោត ក៏មានភាពទូលំទូលាយច្រើនជាងមុនផងដែរ មិនថាតាមរយៈការផ្សព្វផ្សាយដោយផ្ទាល់ ​និងតាមប្រព័ន្ធអ៊ិនធើណេតជាដើម ដោយឃើញថា ពិតជាផ្តល់ឱកាសកាន់តែជាច្រើនក្នុងការស្វែងយល់ពីតម្រូវការការងារទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

សូមបញ្ជាក់ជូនថា ក្នុងគោលបំណងឆ្លើយតបតម្រូវការការងារ ក៏ដូចជាផ្តល់នូវដំណោះស្រាយបញ្ហា​ទីផ្សារការងារ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) ដើម្បីផ្តល់​សេវាការងារ និងព័ត៌មានទីផ្សារការងារជាសាធារណៈនៅមួយកន្លែង និងងាយស្រួល​តាមរយៈប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដូចជា តាមរយៈគេហទំព័រ, ហ្វេសប៊ុក , តេឡេក្រាម និងនៅតាមមជ្ឈមណ្ឌល​ការងារនៅរាជធានី-ខេត្ត និងរថយន្តចល័ត៕អត្ថបទដោយ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        165
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        143
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm