ឯកឧត្តម សាយ សំអាល់ ជំរុញមន្ត្រីបន្តខិតខំអភិវឌ្ឍសមត្ថភាព ដើម្បីកសាងកម្ពុជា​ឱ្យក្លាយជាភូមិឋានក្សេមក្សាន្ត

2024/06/04 08:04:07 pm        193

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​ជំរុញឱ្យមន្ត្រីបន្តអភិវឌ្ឍសមត្ថភាព ខិតខំប្រឹងប្រែងបំពេញបន្ថែម នូវចំណុចខ្វះខាត ដើម្បីរួមគ្នា​កសាង​ក​ម្ពុជាឱ្យក្លាយជាភូមិឋានក្សេមក្សាន្ត និងស្របទៅនឹងការវិវ​ត្តសេដ្ឋកិច្ច​សង្គម​កម្ពុជា​នា​ពេល​ខាងមុខ ។

ការជំរុញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំជីវភាពថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នា​រសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ។

ឯកឧត្តម បានថ្លែងថា កម្ពុជាជាប្រទេសដែលទើបតែងើបផុតពីភ្នក់ភ្លើងនៃសង្គ្រាម ដូច្នេះយើងទាំងអស់គ្នា គប្បី​នាំគ្នាកសាងប្រទេសជាតិឱ្យក្លាយជាភូមិឋានក្សេមក្សាន្ត ដោ​យ​ត្រូវ​រៀបចំ​ក្រុង​ផ្អែក​ទៅ​តាម​សក្តានុពល​សេដ្ឋកិច្ចតំបន់ ដូចជាតំបន់ឆ្នេរ តំបន់ភាគឦសាន តំបន់បឹងទន្លេសាប និង​តំប​ន់​សេដ្ឋកិច្ច​ពិសេស​តាមបណ្តោយព្រំដែនជាដើម ដើម្បីស្រូបចំណូលចូលថវិកាជាតិ ថែរក្សាការពារ​អធិបតេយ្យ​ភាពជាតិ និងបូរណភាពដែនដី ជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅ និងសុខមាលភាពប្រជាជន ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តជំរុញការងាររៀបចំក្រុង ឱ្យមានសោភ័ណភាព មានលំហសាធារណៈ សម្រាប់​ប្រជាពលរដ្ឋហាត់ប្រាណ ដើម្បីសុខភាព មានខឿនសេដ្ឋកិច្ចរឹងមាំ ជាទីក្រុងដែលមានជីវិត ក្នុង​នោះ​មាន​វប្បធម៌ អរិយធម៌ ទំនៀមទំលាប់ និងជាភូមិឋានដ៏ក្សេមក្សាន្ត ប្រកបដោយ​មនោ​សញ្ចេតនា​ សម្រាប់​ពលរដ្ឋកម្ពុជាគ្រប់រូប ។

ឯកឧត្តម សាយ សំអាល់ បានបន្ថែមថា លើសពីនេះ ត្រូវកសាងលំនៅឋានតម្លៃសមរម្យ មានគ្រប់ហេដ្ឋា​រច​នា​សម្ព័ន្ធ ធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលរស់នៅ និងធ្វើឱ្យពលរដ្ឋបរទេសទាំងក្នុងតំបន់ និងពិភពលោក​មាន​បំណង​ប្រាថ្នាចង់មករស់នៅលើទឹកដីកម្ពុជាដ៏ស្រស់ត្រកាលក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm