ពាក្យសម្ដី​ម្ដាយ​ជំរុញ​ឲ្យ ឡុង ម៉េង​ហាវ បង្ហាញ​ភាព​លេច​ធ្លោ​ក្នុង​រដូវ​កាល​នេះ​

2021/08/10 09:45:19 pm        242

​បាល់ទាត់៖ អតីត​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ឡុង ម៉េង​ហាវ កំពុង​សាង​ភាព​លេច​ធ្លោ​លើក​ទីលាន​ជាមួយ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ដោយ​បាន​រួមចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​ជួយ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប​នេះ។

​ទន្ទឹម​ជាមួយ​ភាព​លេច​ធ្លោ​នេះ ម៉េង​ហាវ បាន​ទម្លាយ​នូវ​មូលដ្ឋាន​ដ៏​សំខាន់​មួយ ដែល​ជំរុញ​រូប​គេ​ឲ្យ​ធ្វើ​បាន​ល្អ​គឺ​ពាក្យសម្ដី​ម្ដាយ​របស់​ខ្លួន ដែល​តែងតែ​ជំរុញ និង​ផ្ដល់​កម្លាំងចិត្ត​ដល់​រូបគេ​រាល់​ការប្រកួត​ទាំងអស់។​ ខ្សែប្រយុទ្ធ​វ័យក្មេង​រូប​នេះ​បាន​ទទួល​ស្គាល់​ថា នេះ​គឺជា​រដូវ​កាល​ដំបូង​ដែល​រូបគេ​ធ្វើ​បាន​ល្អ ក្រោយ​ចាកចេញ​ពីសា​លា​បាល់ទាត់​ជាតិ​បាទី។ ប៉ុន្ដែ​យ៉ាងណា​គេ​ក៏​មិន​ភ្លេចខ្លួន និង​ការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ដែរ ដើម្បី​សម្រេច​គោលដៅ​ចង់​ជាប់​ជម្រើសជាតិ និង​បំពេញ​បំណង​ម្ដាយ​របស់​ខ្លួន។​ ​សូម​រំឭក​ថា ឡុង ម៉េង​ហាវ បាន​ចូល​ហ្វឹកហាត់​នៅ​សាលា​បាល់ទាត់​ជាតិ​បាទីពី​ឆ្នាំ​២០១៣ ដល់​ដំណាច់​២០១៨ មុន​ចូលរួម​ជាមួយ​វិសាខាបាន​មួយ​រដូវ​កាល​នៅ​ឆ្នាំ​២០១៩ និង​ផ្ទេរ​ទៅ​ក្លិប​អគ្គិសនី​កម្ពុជានៅ​ឆ្នាំ​២០២០ តែ ២​រដូវ​កាលនៃ​ការ​ប្រឡូក​ជាមួយ​ក្លិប​សមាជិក​លី​គ​កំពូល​កម្ពុជា​នេះ គេ​ធ្វើ​មិនសូវ​បានល្អ​នោះទេ។​

រហូតដល់​ឆ្នាំ​២០២១ បន្ទាប់ពី​ផ្ទេរ​ទៅ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ឡុង ម៉េង​ហាវ បានបង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ភ្ញាក់ផ្អើលរាល់​ការប្រកួត ដោយបាន​រួមចំណែក​ជួយ​ក្រុម​យ៉ាងច្រើន ជាក់ស្ដែង​គិត​ត្រឹម​សប្ដាហ៍​ទី​១១ នៃ​លី​គ​កំពូល​កម្ពុជា ម៉េង​ហាវ រកបាន ៣​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​បញ្ចប់​ទី ៤​ដង ធ្វើ​ឲ្យ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ឈរ​​លេខ​រៀង​ទី​៣ បណ្ដោះអាសន្ន និង​មាន ២០​ពិន្ទុ​ក្នុង​ដៃ ពោលគឺ​ចាញ់​ប្រៀប​ក្រុម​កំពូល​តារាង ២​ពិន្ទុ​ប៉ុណ្ណោះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        53
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        168
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm