ប្រជាជនហ្កាហ្សាដែលបានវិលត្រឡប់ទៅជំរំភៀសខ្លួន Jabalia ពណ៌នាអំពីការបំផ្លិចបំផ្លាញ «ដ៏គួរឲ្យរន្ធត់»

2024/06/04 09:18:02 pm        133

ប្រជាជនប៉ាឡេស្ទីនដែលបានត្រឡប់ទៅជំរំជនភៀសខ្លួន Jabalia នៅតំបន់ហ្សាហ្កាភាគខាងជើង ក្នុង រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានសម្តែងការភ្ញាក់ផ្អើលចំពោះកម្រិតនៃការបំផ្លិចបំផ្លាញ បន្ទាប់ពីប្រតិបត្តិការយោធាអ៊ីស្រាអែលរយៈពេលបីសប្តាហ៍នៅទីនោះ ប្រឆាំងនឹងក្រុមហាម៉ាសនិងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនផ្សេងទៀត។

បុរសភៀសខ្លួនម្នាក់ ដែលស្ថិតក្នុងចំណោមមនុស្សជាង ៦០.000នាក់ ដែលបានភៀសខ្លួនពីការប្រយុទ្ធ ដ៏ខ្លាំងក្លា និងការវាយប្រហារនៅក្នុងជំរំ និងតំបន់ជុំវិញនោះ កាលពីខែមុន បាននិយាយថា ខ្លួនបានឃើញ «ទិដ្ឋភាពដ៏គួរឲ្យរន្ធត់»។

លោកបានប្រាប់សារព័ត៌មាន BBCថា៖«សូម្បីតែខ្សាច់នៅក្រោមជើងរបស់យើង ក៏ឆេះដែរ។ វាមិនអាចទ្រាំទ្រ បានក្នុងការដើរទៅមុខនោះទេ» ។ លោកបានបន្តថា៖ «តាមដងផ្លូវពោរពេញទៅដោយកម្ទេចថ្ម និងអគារដែលត្រូវបានគេបំផ្លាញ។ ពុំមានពាក្យសម្តីណា អាចពិពណ៌នាអំពីការបំផ្លិចបំផ្លាញទាំងនោះបានទេ»។

បុរសម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ក៏បាននិយាយថា ខ្លួនបានឃើញអ្នករងរបួស និងស្លាប់ដេកលើដី ហើយថា សេវាកម្មសំខាន់ៗ និងទំនិញផ្សេងៗ មិនអាចរកទិញបានឡើយ។

លោកបានបន្ថែមថា៖ «មិនមានអគ្គិសនី ឬទឹកប្រើប្រាស់ទេ គ្មានគ្លីនិក ឬថ្នាំព្យាបាលទេ»។ «អណ្តូងទឹកទាំង ត្រូវបានបំផ្លាញ ហាងលក់ទំនិញ និងផ្សារទំនើប ក៏ត្រូវបានបំផ្លាញគ្មានសល់ ហើយមានការខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង»។

ទីក្រុងJabalia និងជំរំជនភៀសខ្លួន ក្នុងទីក្រុងដែលមានអាយុកាលរាប់ទសវត្សរ៍ ជាទីក្រុងធំជាងគេបំផុតនៅតំបន់ហ្កាហ្សា ដោយមានអ្នកស្រុកប្រមាណជាង ១១0.០០០នាក់ បានឃើញការបំផ្លិចបំផ្លាញ និងការប្រយុទ្ធគ្នាជាច្រើនសប្តាហ៍ បន្ទាប់ពីការចាប់ផ្តើមនៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក្នុងខែតុលា។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        9
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        26
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm