សាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង បិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨លើកទី១

2024/06/04 09:45:28 pm        115

កំពង់ឆ្នាំង ៖ សាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំធ្វើពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨លើកទី១ដែលបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយឯក សួន ផល្លា អនុប្រធានបណ្ឌិតសភានគរបាលជាតិកម្ពុជា តំណាងឯកឧត្តម នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិតសភានគរបាលកម្ពុជា ព្រមទំាងមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយទោ តុង អាន នាយកសាលានគេបាល ជាតិភូមិភាគ៦ខេត្តកំពង់ឆ្នាំង និង លោក លោកស្រី ថ្នាក់ដឹកនាំសាលានគរបាលជាតិភូមិភាគ៦ ស្នងការរងមកពីខេត្ត និង សិក្ខាកាមជាមន្រ្តីនគរបាលផងដែរ ។

លោកឧត្តមសេនីយទោ តុង អាន នាយកសាលានគរបាលជាតិភូមិភាគ៦ខេត្តកំពង់ឆ្នាំង បានអោយដឹងថា: សិស្សមន្រ្តីនគរបាល ដែលបានសិក្សានៅក្នុងវគ្គបណ្តុះ បណ្តាលនេះមានមន្រ្តីនគរបាលចំនួន១៧៩រូប មកពីខេត្តកំពង់ឆ្នាំង កណ្តាល ពោធិសាត់ និង រាជធានីភ្នំពេញ និង នាយកដ្ឋានចំណុះអគ្គស្នងការនគរបាលជាតិផងដែរ ។ ក្នុងការស្នាក់នៅរៀនសូត្រសិស្សនគរបាលទាំងអស់ បានចូលរួមអនុវត្តនិងគោរពត្រឹមត្រូវអំពីវិន័យរបស់សាលា ដោយបានខិតខំសិក្សារៀនសូត្រតាមជំនាញដោយទទួលបានលទ្ធផលល្អប្រសើរដែលនឹងអាចយកទៅអនុវត្តន៍បាននៅអង្គភាពជំនាញនិង នៅមូលដ្ឋានរបស់ខ្លួនបានកាន់តែប្រសើរឡើង ។

ឯកឧត្តមឧត្តម សេនីយឯក សួន ផល្លា អនុប្រធានបណ្ឌិតសភានគរបាលជាតិកម្ពុជាបានលើកឡើងថា ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ និងផ្តល់អទិភាពខ្ពស់ ដល់ការងារអប់រំបណ្តុះបណ្តាល ព្រមទាំងដាក់ចេញ នូវផែនការកំណែទម្រង់កងកម្លាំងនគរបាលជាប់ជាប្រចាំស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលដោយផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្មនិងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិអោយស្របទៅនឹង ការវិវឌ្ឍន៍នៃស្ថានការណ៍សន្តិសុខជាតិ និង អន្តរជាតិ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃអង្គភាពនគរបាល និងស្របតាមកម្មវិធីគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 ឯកឧត្តមបានកោតសរសើរចំពោះវឌ្ឍនភាពថ្មីយ៉ាងឆាប់រហ័សរបស់សាលាគរបាលជាតិភូមិភាគ៦ ក្នុងគោលដៅឆ្លើយតបទៅនឹងតម្រូវការនៃការបណ្តុះបណ្តាល ដើម្បីលើកកម្ពស់ពង្រឹងសមត្ថភាពជំនាញ និងលើកកម្ពស់ការគោរពក្រមសីលធម៌វិជ្ជាជីវៈនគរបាលជាតិ ឱ្យកាន់តែប្រសើរឡើងថែមទៀតស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ក្រោមការដឹកនាំបស់សម្តេចមហាបវធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ឯកឧត្តម បានផ្តាំផ្ញើដល់មន្រ្តីនគរបាល ដែលបាន ទទួលការបណ្តុះបណ្តាលនាពេលនេះ ត្រូវយកចំណេះដឹង បទពិសោធន៍ និង ជំនាញថ្មីៗ យកទៅប្រើប្រាស់ឱ្យបានជាប្រយោជន៍ដល់អង្គភាពនិងសង្គមជាតិ និង ការផ្តល់សេវាសាធារណៈជូនពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយគុណតម្លៃ ៕ ដោយ ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        37
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        143
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm