
អគ្គិភ័យនៅភាគខាងជើងអ៊ីស្រាអែលបង្កឡើងដោយសារកាំជ្រួចផ្លោងរបស់ក្រុមហេសប៊ូឡា បានឆាបឆេះដល់ផ្ទះសម្បែងពលរដ្ឋនៅទីក្រុងភាគខាងជើង និងភូមិជាច្រើនកន្លែង ស្របពេលដែលសេវាកម្មជួយសង្រ្គោះ បន្តទប់ស្កាត់ការរីករាលអណ្តាតភ្លើង ។
មន្ទីរសុខាភិបាល Ziv និយាយថា មនុស្ស ១៦នាក់ រួមទាំងទាហាន៧នាក់ដែលជួយពន្លត់ភ្លើងទាំងយប់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។
អាកាសធាតុស្ងួត និងក្តៅខ្លាំង បណ្តាលឲ្យអគ្គិភ័យរីករាលដាលយ៉ាងឆាប់រហ័សនៅតំបន់ភ្នំមានព្រៃ ។
ភ្នាក់ងារព័ត៌មានរ៉យទ័រ បានឃើញយានដ្រូនហោះចេញពីប្រទេសលីបង់ វាយប្រហារតំបន់ភ្នំនៅភាគខាងជើងអ៊ីស្រាអែល បណ្តាលឲ្យកើតមានអណ្តាតភ្លើងដែលក្រោយមកត្រូវទប់ស្កាត់បាន ។
អ៊ីស្រាអែល និងសេវាកម្មជួយសង្រ្គោះ បាននិយាយថា អគ្គិភ័យដែលបានចាប់ផ្តើមឆាបឆេះកាលពីថ្ងៃចន្ទ បានគ្របដណ្តប់លើផ្ទៃដីព្រៃរាប់ពាន់ហិចតា ៕