វិមានក្រឹមឡាំង៖ ជំនួបកំពូលនៅស្វីស ស្តីអំពីអ៊ុយក្រែន ជាការចំណាយពេលឥតប្រយោជន៍ ប្រសិនបើគ្មានរុស្ស៊ី

2024/06/05 01:05:09 am        301

វិមានក្រឹមឡាំង នៅថ្ងៃអង្គារ (ទី៤ ខែមិថុនា) នេះ បាននិយាយថា ខ្លួនល្មមអាចយល់បានថា ហេតុអ្វីបានជាប្រទេសមួយចំនួនបដិសេធមិនចូលរួម ក្នុងកិច្ចប្រជុំសន្តិភាពដែលរៀបចំឡើងដោយប្រទេសស្វីស ស្ដីអំពីបញ្ហាអ៊ុយក្រែន ក្នុងខែនេះ ដោយសារតែការជួបជុំនេះនេះខ្វះគោលដៅច្បាស់លាស់ ហើយវាគឺជារឿងគ្មានប្រយោជន៍អ្វីទាល់តែសោះ ប្រសិនបើគ្មានប្រទេសរុស្ស៊ី នៅក្នុងជំនួបកំពូលបែបនេះ។

ប្រទេសអ៊ុយក្រែនបាននិយាយថា ប្រទេស និងអង្គការជាង ១០០ បានយល់ព្រមចូលរួមកិច្ចប្រជុំកំពូល នាថ្ងៃទី ១៥-១៦ ខែមិថុនា ពោលគឺជាជំនួបកំពូល ដែលទីក្រុងមូស្គូមិនត្រូវបានអញ្ជើញនោះឡើយ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «នេះគឺជាសកម្មភាពមិនមានប្រយោជន៍អ្វីទាល់តែសោះ ពោលគឺជាសកម្មភាពដែលទំនេរមិនដឹងធ្វើអី»។ លោកបាននិយាយថា វាច្បាស់ណាស់ថា កិច្ចប្រជុំនេះមិនបានផ្តោតឆ្ពោះទៅរកលទ្ធផលនោះទេ ហើយ «នោះហើយជាមូលហេតុដែលប្រទេសជាច្រើនមិនចង់ចំណាយពេលវេលាឥតប្រយោជន៍»។

ហើយវាជាការប៉ះពាល់ដ៏ធ្ងន់ធ្ងរ ចំពោះប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅពេលដែលប្រទេសចិនបាននិយាយថា ខ្លួននឹងមិនចូលរួមក្នុងជំនួបកំពូលនេះទេ ជាអ្វីដែលប្រធានសភារុស្ស៊ីលោក Vyacheslav Volodin បានកត់សម្គាល់ដោយពេញចិត្ត តាមរយៈការបង្ហោះ នៅលើកម្មវិធីផ្ញើសារ Telegram នៅថ្ងៃអង្គារនេះ។

លោក Peskov បានដកស្រង់របាយការណ៍សារព័ត៌មាន ដែលថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងមិនទៅចូលរួមទេ បើទោះបីជាព្រះរាជាណាចក្រមួយនេះមិនបានប្រកាសជាសាធារណៈ អំពីជំហររបស់ខ្លួន ចំពោះកិច្ចប្រជុំកំពូលនេះក៏ដោយ។ តែយ៉ាងណា លោកបាននិយាយថា នោះគឺជាបញ្ហាអធិបតេយ្យ សម្រាប់អារ៉ាប៊ីសាអ៊ូឌីត។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះកំពុងប្រព្រឹត្តទៅ នៅក្នុងពេលវេលាដ៏សំខាន់ សម្រាប់ឆ្នាំទី៣ នៃសង្រ្គាម នៅប្រទេសអ៊ុយក្រែន ដែលកងកម្លាំងរុស្ស៊ី បានកត់ត្រានូវការមានប្រៀបជាបន្តបន្ទាប់ គិតចាប់តាំងពីខែកុម្ភៈមក៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm