រដ្ឋាភិបាលទីក្រុងតូក្យូ នឹងចាប់ផ្តើមកម្មវិធីណាត់ជួប ដើម្បីបង្កើនអត្រាកំណើត

2024/06/05 05:01:02 am        296

មន្ត្រីរបស់ទីក្រុងតូក្យូ នៅថ្ងៃអង្គារ (ទី៤ ខែមិថុនា) នេះ បាននិយាយថា រដ្ឋធានីរបស់ប្រទេសជប៉ុនមួយនេះ នឹងចាប់ផ្តើមបង្កើតកម្មវិធីណាត់ជួបផ្ទាល់របស់ទីក្រុង នៅដើមរដូវក្តៅនេះ ដែលនេះជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការជួយជំរុញដល់អត្រាកំណើតជាតិដែលកំពុងតែធ្លាក់ចុះ។

អ្នកប្រើប្រាស់កម្មវិធី ឬអេបនេះ នឹងត្រូវតម្រូវឲ្យដាក់ឯកសារ ដែលបង្ហាញថា ពួកគេនៅលីវស្របច្បាប់ និងចុះហត្ថលេខាលើលិខិតដែលបញ្ជាក់ថា ពួកគេមានបំណងចង់រៀបអាពាហ៍ពិពាហ៍។ 

ការបញ្ជាក់ពីប្រាក់ចំណូលរបស់បុគ្គលម្នាក់ៗ គឺជារឿងធម្មតានៅលើកម្មវិធីណាត់ជួបរបស់ជប៉ុន ប៉ុន្តែទីក្រុងតូក្យូនឹងទាមទារលិខិតបញ្ជាក់ពន្ធ ដើម្បីបញ្ជាក់ពីប្រាក់ខែប្រចាំឆ្នាំ។

មន្ត្រីរដ្ឋាភិបាលក្រុងតូក្យូទទួលបន្ទុកកម្មវិធីថ្មីនេះ បានប្រាប់សារព័ត៌មាន AFP ថា៖ «យើងបានដឹងថា ៧០ភាគរយនៃអ្នកដែលចង់រៀបការ មិនចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍ ឬកម្មវិធីស្វែងរកគូស្រករនោះឡើយ»។ លោកបានបញ្ជាក់បន្ថែមថា៖ «យើងចង់ផ្តល់ឲ្យពួកគេនូវការលើកទឹកចិត្តដ៏ទន់ភ្លន់មួយ ក្នុងការស្វែងគូជីវិត»។

វាមិនមែនជារឿងប្លែកនោះឡើយ ដែលសាលាក្រុងរៀបចំព្រឹត្តិការណ៍ផ្គូផ្គងគូស្រករ នៅក្នុងប្រទេសជប៉ុន ជាកន្លែងដែលអត្រាកំណើតបានធ្លាក់ចុះដល់កម្រិតថ្មី ក្នុងឆ្នាំ២០២៣ ប៉ុន្តែវាកម្រមានណាស់ ដែលរដ្ឋាភិបាលក្នុងតំបន់ បង្កើតកម្មវិធីមួយ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ជប៉ុនបានកត់ត្រាចំនួនទារកស្លាប់ច្រើនជាងទារកទើបកើតដល់ទៅ ២ដង។ ទិន្នន័យបឋមរបស់រដ្ឋាភិបាល បានបង្ហាញថា អត្រាកំណើតបានធ្លាក់ចុះក្នុងរយៈពេល ៨ឆ្នាំជាប់ៗគ្នា ដល់ចំនួន ៧៥៨.៦៣១នាក់ ដោយធ្លាក់ចុះ ៥,១ភាគរយ។ ចំណែកអត្រាមរណភាព មានចំនួន ១.៥៩០.៥០៣នាក់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        223
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        264
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm