អ្នកបំបែកខ្លួនកាន់សាសនាស៊ីក(Sikh)ដែលជាប់ពន្ធនាគារ ឈ្នះអាសនៈក្នុងការបោះឆ្នោតឥណ្ឌា

2024/06/05 05:37:31 pm        252

មេដឹកនាំបំបែកខ្លួនកាន់សាសនាស៊ីក (Sikh) កំពុងជាប់ក្នុងពន្ធនាគារ លោក អាំរីតផាល់ស៊ីញ (Amritpal Singh) ដែលបានប្រកួតប្រជែងការបោះឆ្នោតសកលរបស់ប្រទេសឥណ្ឌាពីពន្ធនាគារ និងទទួលបានការគាំទ្រគួរសមដែរនោះ បានឈ្នះអាសនៈ១ពីរដ្ឋ ពុនចាប (Punjab)ភាគខាងជើង ដោយទទួលបានសំឡេងគាំទ្រ ១.៩៧.១២០ សំឡេង ជាអ្វីដែលអាចក្លាយជាការព្រួយបារម្ភសម្រាប់ទីក្រុង New Delhi ដែលបានព្យាយាមលុបបំបាត់ការរស់ឡើងវិញនៃពួកសកម្មប្រយុទ្ធ កាន់សាសនាស៊ីក (Sikh) ។

លោក ស៊ីញ វ័យ៣១ ឆ្នាំ ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារដែលមានការយាមកាមសន្តិសុខយ៉ាងតឹងរ៉ឹងក្នុងរដ្ឋ អាសាំ (Assam)ចម្ងាយជិត៣.០០០គីឡូម៉ែត្រ ពីមណ្ឌលបោះឆ្នោត កាដ័រ សាហ៊ីប (Khadoor Sahib) ក្នុងរដ្ឋ ពុនចាប (Punjab)ជាទីដែលភូមិ និងទីប្រជុំជននានា ត្រូវបានចងព្រោងព្រៀតដោយផ្ទាំងរូបភាពរបស់លោក ។លោកត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន និងដាក់ពន្ធនាគារក្រោមច្បាប់សន្តិសុខដ៏តឹងរ៉ឹង បន្ទាប់ពីរូបលោក និងអ្នកគាំទ្ររាប់រយនាក់បានសម្រុកចូលប៉ុស្តិ៍នគរបាលប្រដាប់ដោយដាវ និងអាវុធ ទាមទារឱ្យដោះលែងជំនួយការម្នាក់របស់លោក។

ជាមួយគ្នានោះ ឪពុករបស់លោកស៊ីញ គឺ លោក តាសេម ស៊ីញ (Tarsem Singh) អាយុ៦១ ឆ្នាំបានថ្លែងអំណរគុណដល់ក្រុមអ្នកគាំទ្រកូនប្រុសរបស់លោកកាលពីថ្ងៃអង្គារ ទី ៤ ខែមិថុនា ។

ក្រុមអ្នកកាន់សាសនាស៊ីក គឺជាសហគមន៍អ្នកកាន់សាសនាស៊ីកភាគច្រើននៅក្នុងរដ្ឋ ពុនចាប ប៉ុន្តែពួកគេមានត្រឹមតែ ២% នៃប្រជាជនឥណ្ឌា ១,៤ ពាន់លាននាក់។ ក្រុមសកម្មប្រយុទ្ធ កាន់សាសនា ស៊ីកបានចាប់ផ្តើមក្រោកប្រឆាំងដើម្បីមាតុភូមិឯករាជ្យមួយក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ប៉ុន្តែការបះបោរត្រូវបានបង្ក្រាបយ៉ាងព្រៃផ្សៃ នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ។ទោះបីជាយ៉ាងណាក៏ដោយ ការបំបែកខ្លួនរបស់ក្រុមអ្នកកាន់សាសនាស៊ីក បានធ្វើឱ្យក្លាយជាបញ្ហាជាសកលកាលពីឆ្នាំមុន ខណៈប្រទេសកាណាដា និងសហរដ្ឋអាមេរិក បានចោទប្រកាន់ឥណ្ឌាថាបានជាប់ពាក់ព័ន្ធក្នុងផែនការធ្វើឃាតមេដឹកនាំកាន់សាសនាស៊ីក នៅក្នុងប្រទេសទាំងនោះ ជាការចោទប្រកាន់ដែលទីក្រុងញូវដែលីបានបដិសេធ៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        4
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        10
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm