ប៉ាពួ នូវ៉ែលហ្គីណេ បញ្ចប់កិច្ចប្រឹងប្រែងស្វែងរកសាកសពនៅទីតាំងបំណាក់ដី

2024/06/05 06:16:40 pm        191

អាជ្ញាធរប៉ាពួ នូវ៉ែលហ្គីណេ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីស្វែងរកសាកសពត្រូវបានបញ្ចប់ដោយសារតែគ្រោះថ្នាក់នៃបំណាក់ដីដែលនឹងមានបន្ថែមទៀត ។

លោក Joe Aku មន្ត្រីយោធាឈានមុខគេមួយរូប ទទួលខុសត្រូវលើទីតាំងនោះ បានប្រកាសតំបន់ខ្ពង់រាបនេះ ថាជា "តំបន់គ្មានការធ្វើដំណើរ" ដែលនឹងត្រូវបិទសហគមន៍នេះ រហូតដល់មានការជូនដំណឹងបន្ថែមពីក្រុមអាជ្ញាធរ។

លោកបាននិយាយថា វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់នៅទីនេះអំឡុងដំណាក់កាលនេះ។ នេះគឺជាបំណាក់ដីដ៏ធំ និងធ្ងន់ធ្ងរបំផុត មិនដែលជួបប្រទះ។

ប្រទេសនៅទ្វីប អូសេអានី មួយនេះ ជាតំបន់មួយស្ថិតក្នុងចំណោមតំបន់ជាច្រើន ដែលងាយរងគ្រោះដោយគ្រោះមហន្តរាយបំផុតរបស់ពិភពលោក ហើយបំណាក់ដីគឺជារឿងធម្មតាបំផុតហើយនៅក្នុងតំបន់ខ្ពង់រាបរបស់ប្រទេសនេះ។

ការប៉ាន់ប្រមាណដំបូងរបស់រដ្ឋាភិបាលប៉ាពួ នូវ៉ែលហ្គីណេ បាននិយាយថាមនុស្សរហូតដល់ ២.០០០នាក់អាចត្រូវបានកប់នៅក្នុងបំណាក់ដីកាលពីថ្ងៃទី ២៤ ខែឧសភា ទោះបីជា លោក Aku បាននិយាយថាចំនួននេះអាចជិតដល់ ៦៥០នាក់ ក៏ដោយ ខណៈមានរបាយការណ៍ស្ដីពីមនុស្សបានស្លាប់ចំនួន៦៧០នាក់។

ក្រុមអាជ្ញាធរក្នុងតំបន់ប៉ាន់ប្រមាណថាមនុស្សចំនួន៧.៨៤៩នាក់រស់នៅក្នុងតំបន់ពីរដែលរងគ្រោះដោយគ្រោះមហន្តរាយនេះ។

លោក Aku បាននិយាយថា ភាគច្រើននៃមនុស្សទាំងនេះ ត្រូវបានជម្លៀសចេញ ហើយកំពុងពឹងផ្អែកលើជំនួយពីភ្នាក់ងារផ្ដល់ជំនួយ ឬប្រទេសដៃគូដើម្បីរស់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        64
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        55
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm