មនុស្ស៤នាក់ ត្រូវចាប់ខ្លួននៅក្រុងហុងកុង ក្នុងខួបទី៣៥ នៃការបង្ក្រាបនៅទីលានធានអានមឹន

2024/06/05 06:38:21 pm        201

អាជ្ញាធរក្នុងទីក្រុងហុងកុង បានចាប់ខ្លួនមនុស្សបួននាក់នៅក្នុងខួបលើកទី៣៥នៃការបង្ក្រាបដ៏បង្ហូរឈាមលើការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបានកើតឡើងនៅទីលានធានអានមឹន( Tiananmen) ទីក្រុងប៉េកាំង ប្រទេសចិន។

ការចាប់ខ្លួន ត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ។ សន្តិសុខត្រូវបានរឹតបន្តឹង នៅទីកន្លែងជុំវិញសួនឧទ្យានមួយកន្លែង ដែលប្រជាជននៅទីក្រុងហុងកុង ធ្លាប់ប្រមូលផ្តុំគ្នាដើម្បីបន់ស្រន់ប្រចាំឆ្នាំកាលពីថ្ងៃទី ៤ ខែមិថុនា។

ព្រឹត្តិការណ៍នេះ ពុំត្រូវបានធ្វើឡើងចាប់តាំងពីឆ្នាំ ២០១៩ ដោយសារតែការបង្ក្រាបរបស់រដ្ឋាភិបាល។

មន្រ្តីនគរបាលនៅទីក្រុងហុងកុង បាននិយាយថាពួកគេបានចាប់ខ្លួនមនុស្សបួននាក់ ដែលមានអាយុចន្លោះពី ២៣ ទៅ៦៩ ឆ្នាំ។ ពួកគេនិយាយថា ស្ត្រីអាយុ ៦៨ ឆ្នាំម្នាក់ ត្រូវបានឃុំខ្លួនដោយសង្ស័យថាបានបំពានលើច្បាប់សន្តិសុខជាតិថ្មីរបស់ទីក្រុងហុងកុង ដែលបានចូលជាធរមានកាលពីខែមីនា។

ពួកគេនិយាយថា ស្ត្រីរូបនេះ បានស្រែកពាក្យស្លោកនៅតាមផ្លូវក្នុងគោលបំណងញុះញង់ឱ្យមានការស្អប់ខ្ពើម មកលើអាជ្ញាធរ រួមទាំងរដ្ឋាភិបាលចិនផងដែរ។

អាជ្ញាធរ បានបញ្ជូនមនុស្ស៥នាក់ផ្សេងទៀត ក្នុងនោះមានបុរសជនជាតិជប៉ុនម្នាក់ ទៅកាន់នាយកដ្ឋាននគរបាល។ ប៉ុន្តែតាមសេចក្តីរាយការណ៍ថាត្រូវបានបានដោះលែងមនុស្សទាំងនោះ នៅពេលក្រោយមក។


អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        1
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        30
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm