ការវាយប្រហារនៅសមុទ្រក្រហមរបស់ហ៊ួទី ធ្លាក់ចុះកាលពីសប្តាហ៍មុន ខណៈដែលកងទ័ពជើងទឹក ធ្វើសកម្មភាព

2024/06/05 08:06:15 pm        406

រដ្ឋមន្ត្រីដឹកជញ្ជូនក្រិក លោក Christos Stylianides បានប្រាប់សារព័ត៌មានរ៉យទ័រ ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារថា កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែជិតស្និទ្ធរវាងបេសកកម្មកងទ័ពជើងទឹក នៅ សមុទ្រក្រហម បានកាត់បន្ថយចំនួនការវាយប្រហារដោយក្រុមហ៊ួទីនៅប្រទេសយេម៉ែន ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។

ប្រទេសក្រិក គឺជាទីតាំងនៃទីស្នាក់ការកណ្តាលនៃប្រតិបត្តិការកងទ័ពជើងទឹករបស់សហភាពអឺរ៉ុប នៅ សមុទ្រក្រហម ដែលត្រូវបានគេដាក់ឈ្មោះថា «Aspides» ហើយជាភាសាក្រិចមានន័យថា «ខែល»។

លោក Stylianides បាននិយាយនៅក្រៅសប្តាហ៍ដឹកជញ្ជូនរបស់ក្រុមហ៊ុន Posidonia នៅទីក្រុងអាថែនថា ថា៖«សម្រាប់ពួកយើង វាជាការពេញចិត្តដែលក្នុងអំឡុងពេលសប្តាហ៍មុននេះ យើងឃើញការថយចុះគួរឲ្យកត់សម្គាល់នៃចំនួន និងកម្លាំងនៃការវាយប្រហារ។ នេះ គឺជាការពិត»។

«វាជាភ័ស្តុតាងមួយទៀតដែលសហគមន៍អន្តរជាតិមានការជឿជាក់យ៉ាងមុតមាំ អាចបញ្ឈប់បញ្ហានេះ»។

កិច្ចប្រតិបត្តិការ Aspides ត្រូវបានបង្កើតឡើង នៅឆ្នាំនេះ ដើម្បីការពារនាវាប្រឆាំងនឹងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហ៊ួទីដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ បានបើកការវាយប្រហារដោយដ្រូន និងមី ស៊ីលម្តងហើយម្តងទៀត នៅក្នុងតំបន់សមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា ហើយបានពង្រីកការវាយប្រហារទៅកាន់ផ្លូវទឹកដ៏មមាញឹកផ្សេងទៀត។

ក្រុមហ៊ួទី ពិពណ៌នាការវាយប្រហាររបស់ពួកគេថា ជាសកម្មភាពនៃសាមគ្គីភាពជាមួយប៉ាឡេស្ទីន ក្នុង សង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        66
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        57
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm