UN ថ្កោលទោសអំពើហិង្សានៅតំបន់ West Bank ដែលធ្វើឱ្យមានអ្នកស្លាប់ដ៏ច្រើនចាប់ពីថ្ងៃ០៧ តុលា

2024/06/05 08:34:25 pm        377

ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ (០៤ មិថុនា) បានទាមទារឱ្យបញ្ចប់នូវអំពើហិង្សាដែលកំពុងកើនឡើងនៅតំបន់កាន់កាប់ វេសបែង (West Bank) ដោយនិយាយថានេះជារឿង «នឹកស្មានមិនដល់» ដែលជនជាតិប៉ាឡេស្ទីនជាង ៥០០ នាក់ ត្រូវបានសម្លាប់នៅទីនោះចាប់តាំងពីថ្ងៃទី០៧ ខែតុលា មក។

លោក វ៉ុលឃឺ ធឺក (Volker Turk) បាននិយាយថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៥០៥ នាក់ត្រូវបានសម្លាប់នៅតំបន់ វេសបែង ដោយយោធាអ៊ីស្រាអែល និងដោយអ្នកតាំងលំនៅនៅ វេសបែងចាប់តាំងពីសង្រ្គាមនៅតំបន់ហ្កាហ្សា ក្បែរនោះបានផ្ទុះឡើងជិតប្រាំបីខែមុនមក ខណៈក្រុមមន្ត្រីប៉ាឡេស្ទីនបានផ្តល់ចំនួនអ្នកស្លាប់យ៉ាងហោចណាស់ ៥២៣ នាក់។

លោកបាននិយាយថា ជនជាតិអ៊ីស្រាអែល ២៤ នាក់ រួមទាំងទាហាន ៨ នាក់ ក៏ត្រូវបានសម្លាប់ផងដែរនៅក្នុងការប៉ះទង្គិចគ្នានៅ វេសបែង ឬការវាយប្រហារដោយជនជាតិប៉ាឡេស្ទីនពីតំបន់កាន់កាប់នេះ ក្នុងអំឡុងពេលដូចគ្នានេះ។ លោក ធឺក បានទទូចថា «ការសម្លាប់ ការបំផ្លិចបំផ្លាញ និងការរំលោភសិទ្ធិមនុស្សយ៉ាងទូលំទូលាយ គឺមិនអាចទទួលយកបានទេ ហើយត្រូវតែបញ្ឈប់ជាបន្ទាន់»។

ប្រធានសិទ្ធិមនុស្សរូបនេះបានថ្កោលទោសអំពី «និទណ្ឌភាពដ៏រាលដាលសម្រាប់ឧក្រិដ្ឋកម្មបែបនេះ» នៅតំបន់ វេសបែង ដែលអ៊ីស្រាអែល បានកាន់កាប់តាំងពីឆ្នាំ១៩៦៧ ហើយមានកំណើនអំពើហិង្សា តាំងតែពីមុនថ្ងៃទី០៧ ខែតុលា មក។ លោក ធឺក បានព្រមានថា អំពើហិង្សា «ក្នុងរូបភាពនៃការសម្លាប់ និង ការបំផ្លិចបំផ្លាញដែលកំពុងបន្តនៅតំបន់ហ្កាហ្សា បានបង្កភាពភ័យខ្លាច និងអសន្តិសុខយ៉ាងខ្លាំងក្នុងចំណោមប្រជាជនប៉ាឡេស្ទីននៅតំបន់មួយនេះ»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm