ក្រុមហេសបូឡា និយាយថា ត្រៀមជាស្រេចសម្រាប់សង្រ្គាមពេញលេញជាមួយអ៊ីស្រាអែល

2024/06/05 08:57:45 pm        406

គេហទំព័រព័ត៌មានក្នុងស្រុក អែលណាស្រា(Elnashra) បានរាយការណ៍ថា អគ្គលេខាធិការរងរបស់ក្រុមហេសបូឡា លោក ស្សេក ណៃ ហ្កាសេម(Sheikh Naim Qassem) បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមប្រដាប់អាវុធលីបង់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខទៅនឹងសង្រ្គាមពេញលេញជាមួយអ៊ីស្រាអែល ប្រសិនបើអ៊ីស្រាអែលពង្រីកការវាយប្រហាររបស់ខ្លួន មកលើប្រទេសលីបង់។

លោក Qassem បាននិយាយថា ប្រសិនបើអ៊ីស្រាអែល មានបំណងធ្វើសង្រ្គាមពេញលេញ យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាមនោះ ហើយរាល់ការពង្រីកសង្រ្គាមរបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់ នឹងត្រូវជួបការបំផ្លាញ មហន្តរាយ និងការជម្លៀសប្រជាជននៅអ៊ីស្រាអែល។

លោកនិយាយថា ការទប់ទល់គឺបានត្រៀមខ្លួនជាស្រេចសម្រាប់ការប្រយុទ្ធ ហើយនឹងមិនអនុញ្ញាតឱ្យអ៊ីស្រាអែល ទទួលបានជ័យជំនះណាមួយឡើយ ហើយការសម្រេចចិត្តរបស់យើង គឺពុំមែនដើម្បីពង្រីកសង្រ្គាមនោះទេ ប៉ុន្តែយើងនឹងប្រយុទ្ធ ប្រសិនបើវាត្រូវធ្លាក់មកលើយើង។

មន្ត្រីរបស់ក្រុមហេសបូឡា និយាយថា ការនិយាយអំពីការដកកងកម្លាំង Radwan ដែលជាអង្គភាពកងកម្លាំងប្រតិបត្តិការពិសេសរបស់ក្រុមហេសបូឡា ពីព្រំដែនប្រទេសលីបង់ជាមួយអ៊ីស្រាអែល គឺមិនពិតនោះទេ ហើយក្រុមនេះបានប្រើតែផ្នែកតូចមួយនៃសមត្ថភាពរបស់ពួកគេប៉ុណ្ណោះ ក្នុងអំឡុងពេលប៉ះទង្គិចនៅព្រំដែន ជាមួយអ៊ីស្រាអែល។

ភាពតានតឹងនៅតាមបណ្តោយព្រំដែនលីបង់-អ៊ីស្រាអែល បានកើនឡើងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមហេសបូឡា បានបាញ់រាំងគ្រាប់រ៉ុក្កែត ធ្លាក់ចូលទៅប្រទេសអ៊ីស្រាអែល ក្នុងសាមគ្គីភាពជាមួយការវាយប្រហាររបស់ក្រុមហាម៉ាស ទៅលើអ៊ីស្រាអែល។ ក្រោយមក អ៊ីស្រាអែលបានសងសឹកវិញ ដោយការបាញ់កាំភ្លើងធំយ៉ាងខ្លាំង ចូលទៅភាគអាគ្នេយ៍ប្រទេសលីបង់។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        63
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        113
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm