ឥណ្ឌូនេស៊ី នឹងផ្លាស់ទៅរដ្ឋធានីថ្មីមុនថ្ងៃបុណ្យឯករាជ្យ ជាការធានាដល់ប្រជាជនពីការវិវឌ្ឍន៍នៃគម្រោង

2024/06/05 10:51:02 pm        177

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) គ្រោងនឹងផ្លាស់ទៅរដ្ឋធានីថ្មីរបស់ប្រទេសគឺទីក្រុង នូសានតារ៉ា (Nusantara) នៅដើមដំណាច់ខែមិថុនានេះ មុនពេលការសម្ពោធទីក្រុងដែលរំពឹងទុកក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យឯករាជ្យនៅថ្ងៃទី១៧ ខែសីហា។

គម្រោងនេះកើតឡើងនៅពេលដែលលោកស្វះស្វែងរកការធានាដល់សាធារណជនអំពីការអភិវឌ្ឍន៍នៃរដ្ឋធានីថ្មី ស្របពេលមានការលាលែងពីតំណែងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក បាមបាង ស៊ូសានតូណូ (Bambang Susantono) ប្រធានអាជ្ញាធររដ្ឋធានី នូសានតារ៉ា រួមជាមួយនឹងអនុប្រធានរបស់ខ្លួនគឺលោក ដូនី រ៉ាហាចូ (Dhony Rahajoe)។

ប្រមុខមន្រ្តីបច្ចេកទេសទាំងពីររូបនេះទទួលបន្ទុកត្រួតពិនិត្យការអភិវឌ្ឍន៍គម្រោងដ៏ធំរបស់រដ្ឋធានីថ្មី។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងលំនៅឋាន លោក បាស៊ូគី ហាឌីម៉ូលចូណូ (Basuki Hadimuljono) បានប្រាប់សារព័ត៌មានមួយកាលពីថ្ងៃចន្ទ (០៣ មិថុនា) ថា លោក វីដូដូ នឹងផ្លាស់ប្តូរទីតាំង នៅពេលដែលមានប្រព័ន្ធទឹកស្អាតនៅក្នុងការិយាល័យរដ្ឋាភិបាល និងអគារក្រសួង។

លោក វីដូដូ បានសង្កត់ធ្ងន់កាលពីថ្ងៃចន្ទថា ការអភិវឌ្ឍន៍របស់ទីក្រុង នូសានតារ៉ា នឹងបន្ត ប៉ុន្មានម៉ោងបន្ទាប់ពីមានព័ត៌មានលេចធ្លាយអំពីការលាលែងពីតំណែងរបស់ប្រមុខអាជ្ញាធរទាំងពីររូបនោះ។ កាលពីថ្ងៃអង្គារ លោកបានបញ្ជាក់ជាថ្មីថារដ្ឋធានី នូសានតារ៉ា នៅតែស្ថិតក្នុងដំណើរការអភិវឌ្ឍ ហើយថាវានឹងក្លាយជា «រដ្ឋធានីបៃតងបំផុតក្នុងពិភពលោក»។

រដ្ឋាភិបាលបាននិងកំពុងរួសរាន់សាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលតម្រូវឱ្យមានសម្រាប់ការផ្លាស់ប្តូរទីតាំងមន្ត្រីរាជការចំនួន ១២.០០០ នាក់ដំបូងក្នុងខែកញ្ញានេះ។ ប៉ុន្តែផែនការនេះត្រូវបានពន្យារពេលពីរដងមកហើយ ហើយការលាលែងពីតំណែងនោះកើតឡើងស្របពេលមានកង្វះខាតថវិកាឯកជនសម្រាប់រដ្ឋធានីថ្មី៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        51
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        49
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm