
មនុស្ស ៤នាក់ ត្រូវបានសង្រ្គោះ នៅជិតតំបន់ឆ្នេរភាគខាងជើងប្រទេសកូឡុំប៊ី ក្រោយទូករបស់ពួកគេបានលិច ។
រូបភាពវីដេអូឃ្លីបទទួលបានពីយោធាកូឡុំប៊ី ឃើញទូកក្រឡាប់ និងអ្នករស់រានព្យាយាមតោងទូក ដែលលិចនៅចម្ងាយប្រហែលជាង ៩គ.មពីតំបន់ទេសចរណ៍ Puerto Velero ស្ថិតក្នុងទីក្រុង Barranquilla ។
ប៉មឃ្លាំមើលដែនសមុទ្រ និងគ្រប់គ្រងនាវាចរណ៍ក្រុង Barranquilla ទទួលបានការហៅទូរស័ព្ទសុំសង្រ្គោះបន្ទាន់ពីកាពីទែនទូក Rachete 21។
បន្ទាប់ពីបញ្ជាក់ស្ថានភាពសុខភាពអ្នកដំណើរសង្រ្គោះបាន និងកំណត់ថាពួកគេពុំត្រូវការការយកចិត្តទុកដាក់វេជ្ជសាស្រ្តបន្ទាន់ទេនោះ ពួកគេក៏ត្រូវបានបញ្ជូនទៅកាន់កំពង់ផែ Puerto Velero ជាកន្លែងដែលពួកគេជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេ ៕