រដ្ឋ Manipur របស់ឥណ្ឌា បដិសេធគណបក្ស BJP របស់លោក Modi ក្រោយមានការប៉ះទង្គិចគ្នា រយៈពេល ១ឆ្នាំ

2024/06/06 12:23:33 am        197

គណបក្សប្រឆាំងដ៏សំខាន់របស់ប្រទេសឥណ្ឌា គឺគណបក្ស Congress ក្នុងការបោះឆ្នោតសកល ដណ្តើមបានអាសនៈសភាទាំង២ នៅរដ្ឋ Manipur ដែលត្រូវបានបែងចែកដោយជម្លោះហិង្សា ខណៈដែលរដ្ឋនៅភាគឦសានមួយនេះ បានប្រើសំឡេងឆ្នោតបដិសេធមិនទទួលយកគណបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi និងសម្ព័ន្ធមិត្ត បន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងជនជាតិភាគតិចរយៈពេល ១ឆ្នាំ។

ចាប់តាំងពីខែឧសភាឆ្នាំមុន រដ្ឋដាច់ស្រយាលដែលនៅជាប់ព្រំដែនសហភាពមីយ៉ាន់ម៉ា បានរង្គោះរង្គើដោយការប្រយុទ្ធគ្នា រវាងប្រជាជនភាគច្រើន Meitei និងកុលសម្ព័ន្ធ Kuki-Zo ដែលការប៉ះទង្គិចដោយហិង្សានោះ បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២២០នាក់ ស្លាប់ និង ៦០.០០០នាក់ ផ្លាស់ទីលំនៅទៅកាន់ជំរុំសង្គ្រោះ។

រដ្ឋដែលមានប្រជាជន ៣,២លាននាក់ បន្តបែងចែកជាពីរតំបន់ ដោយតំបន់ជ្រលងភ្នំគ្រប់គ្រងដោយក្រុមជនជាតិ Meitei ហើយក្រុម Kuki ត្រួតត្រាតំបន់ភ្នំ ពោលគឺត្រូវបានបែងចែកដោយតំបន់លាតសន្ធឹងនៃ «ផ្ទៃដីគ្មានមនុស្សរស់នៅ» ដែលត្រូវបានត្រួតពិនិត្យដោយកងកម្លាំងប្រដាប់អាវុធសហព័ន្ធ។ ក្នុងរយៈពេលឆ្ពោះទៅការបោះឆ្នោត ជនរងគ្រោះនៃភាគីទាំងសងខាងពីការបែងចែកបក្សពួកនេះ បានសម្តែងការមិនពេញចិត្ត ចំពោះលោក Modi និងគណបក្ស Bharatiya Janata (BJP) របស់លោក ដែលមិនអាចនាំឲ្យមានសន្តិភាពដល់រដ្ឋនេះ។

ក្រោយផ្តួលគូប្រជែងរបស់ខ្លួន គឺគណបក្ស BJP ជាមួយសំឡេងឆ្នោតជិត ១១០.០០០សំឡេង នៅក្នុងដែនដីត្រួតត្រាដោយជនជាតិភាគតិច Meitei របស់រដ្ឋ Manipur នេះ លោក A Bimol Akoijam របស់គណបក្ស Congress បាននិយាយថា៖ «នេះគឺជាសំឡេងរបស់មនុស្សដែលស្រឡាញ់មាតុភូមិរបស់ពួកគេ និងអ្នកដែលមិនពេញចិត្ត ចំពោះរឿងដែលយើងបានឆ្លងកាត់ ក្នុងរយៈពេល ១ឆ្នាំចុងក្រោយនេះ នោះគឺទុក្ខវេទនា និងសោកនាដកម្ម»។

លោក Modi ស្ថិតនៅផ្លូវឆ្ពោះទៅកាន់ការរក្សាអំណាចរបស់ខ្លួន នៅក្នុងមុខតំណែងប្រមុខរបស់ក្រុមចម្រុះដែលកំពុងកាន់អំណាច ប៉ុន្តែគណបក្សជាតិនិយមហិណ្ឌូរបស់លោក បានបាត់បង់សំឡេងភាគច្រើនដាច់ខាតជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        159
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        198
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm