គណៈកម្មការអន្តរក្រសួងចុះពិនិត្យវាយតម្លៃប្រគល់ទទួល ការងារស្ថាបនាផ្លូវក្រាលកៅស៊ូរ១ខ្សែក្នុងស្រុកក្រគរ

2024/06/06 12:39:36 am        308

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ គណៈកម្មការអន្ដរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ និងដោយមានការចូលរួមពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានធ្វើការចុះត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួលបញ្ចប់ជាស្ថាពរ

រយៈពេលធានាសុពលភាពការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន០១ខ្សែ ប្រវែង៧០៥០ម៉ែត្រ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។

ការស្ថាបនាផ្លូវមួយខ្សែនេះចែកចេញជាពីកំណាត់ ដោយកំណាត់ទី១ មានប្រវែង៣២៥០ម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលល្បាយក្រួសទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់់លូប្រអប់មុខមួយចំនួន ០១កន្លែងលូមូលមុខពីរចំនួន ០១កន្លែង និងលូមូលមុខមួយចំនួន ០១កន្លែងស្ថិតនៅភូមិត្រាំ ទៅភូមិសែនពេន ឃុំត្នោតជុំ ស្រុកក្រគរ ។ ចំពោះកំណាត់ទី២ មានប្រវែង ៣៨០០ម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលល្បាយក្រួសទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថាបនាលូមូលមុខពីរចំនួន ០២កន្លែង និងលូមូលមុខមួយចំនួន ០៣កន្លែង ស្ថិតនៅភូមិត្បែងជុំ ទៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ។ ក្រោយស្ថាបនារួច ផ្លូវ១ខ្សែនេះបាន ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការធ្វើចរាចរណ៍ទៅមក ការដឹកជញ្ជូនកសិផល ទៅសាលារៀន មន្ទីរពេទ្យ ជាដើម ។

បន្ទាប់ពីបានចុះត្រួតពិនិត្យជាក់ស្តែង និងស្តាប់ការរាយការណ៍របស់តំណាងអ្នកទទួលការ និងមន្ត្រីបច្ចេកទេសនាយកដ្ឋានផ្លូវលំជនបទ អំពីស្ថានភាពថែទាំសុពលភាពសំណង់ផ្លូវ និងលូខាងលើរួចមក គណៈប្រតិភូអន្តរក្រសួង រួមទាំងនាយកដ្ឋានជាមន្រ្តីត្រួតពិនិត្យបច្ចេកទេសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គណៈកម្មការឯកភាពទទួលយកលទ្ធផល នៃការអនុវត្តការងាររបស់ នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ បញ្ចប់សុពលភាពការងារដោយរក្សាបាននូវគុណភាព និងសោភ័ណភាពល្អដដែល។ ក្នុងនោះដែរ គណៈប្រតិភូអន្តរក្រសួងសំណូមពរអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ដែលមាននាទីទទួលបន្ទុកថែទាំបន្ត ដោយសហការណែនាំឱ្យប្រជាពលរដ្ឋចូលរួមក្នុងការថែទាំផ្លូវ និងលូខាងលើ ឱ្យបានល្អប្រសើរប្រកបដោយគុណភាព ត្រូវមានការយាមកាមយ៉ាងហ្មត់ចត់ ដើម្បីរក្សាគុណភាពផ្លូវ និងលូអោយបានគង់វង្សយូរអង្វែង ហើយចាត់ទុកថាផ្លូវ និងលូនេះជារបស់ពួកគាត់ ៕ ដោយ ៖ ភារុណ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm